សង្គ្រាមពាណិជ្ជកម្មបណ្តាលឲ្យកើតមានសង្គ្រាមពិភពលោក

លោក ខារី ហួង និយាយថាគ្រោះថ្នាក់នៃជម្លោះប្រដាប់អាវុធត្រូវបានទទួលស្គាល់ ដោយឥឡូវនេះ សង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដល់ក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក ហើយជាមួយតួអង្គសំខាន់២នៅក្នុងជម្លោះ ចិន និងអាមេរិកបង្ហាញបំណងនៃការប្រយុទ្ធគ្នាដល់ទីបញ្ចប់ក្នុងការវាយប្រយុទ្ធសងសឹកគ្នាទៅវិញទៅមក។

ការជឿជាក់របស់លោកប្រធានាធិបតី ដូណល ត្រាំ ថាសង្គ្រាមពាណិជ្ជកម្ម គឺជារឿងល្អ និងងាយស្រួលឈ្នះ ដែលប្រឆាំងទ្រឹស្តី និងប្រវត្តិសេដ្ឋកិច្ចតាក់តែងយ៉ាងល្អ ដែលគ្មាននរណាម្នាក់ឈ្នះ និងអ្នកទាំងអស់គ្នានឹងចាញ់ក្នុងសង្គ្រាមបំផ្លិចបំផ្លាញទៅវិញទៅមកបែបនេះ។

ភាពអាក្រក់អាចកើតឡើងជាងការបាត់បង់សម្ភារៈចំពោះប្រទេសទាំងអស់ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់។ នៅពេលប្រទេសមួយអាចព្យាយាមបំផ្លាញប្រទេសមួយទៀត ដោយវាយប្រហារលើសេដ្ឋកិច្ចជាងយោធារបស់ខ្លួន ប្រវត្តិសាស្ត្រសន្និដ្ឋានថាសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងពេញបន្ទុកនាំទៅដល់ការបាញ់ប្រហារគ្នារវាងប្រទេសទាំងអស់។

ពន្ធគយអាមេរិកគ្រោងដាក់លើទំនិញនាំចូលរបស់ចិនតម្លៃ២០០ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ លោកត្រាំ បានគម្រាមយកពន្ធនាំចូលទំនិញចិនតម្លៃ៥០០ពាន់លានដុល្លារអាមេរិក។ ទីក្រុងប៉េកាំងបានសន្យាចាត់វិធានការសងសឹកប្រឆាំងការយកពន្ធរបស់អាមេរិកវិញ។

(South China Morning Post)

,