សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអាមេរិកមាន

លោកឧត្តមសេនីយ៍ ហ្គាសែម សូលៃម៉ានី មេបញ្ជាការកងទ័ពពិសេសអ៊ីរ៉ង់ បានព្រមានថាលោកប្រធានាធិបតី ដូណល ត្រាំ នឹងបាត់បង់អ្វីៗគ្រប់យ៉ាងដែលលោកមាន បើលោកត្រាំ ហ៊ានធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ លោកឧត្តមសេនីយ៍ ក៍បានដាស់តឿនថាសមុទ្រក្រហមលែងមានសុវត្ថិភាពសម្រាប់វត្តមានយោធាអាមេរិកហើយ។

លោក សូលៃម៉ានី បានបញ្ជាក់ថា«សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលអ្នកមាន។ ការអត្ថាធិប្បាយរបស់លោក កើតឡើង បន្ទាប់ពីក្រុមមេដឹកនាំអាមេរិក និងអ៊ីរ៉ង់ បានធ្វើការគម្រាមកំហែងគ្នាទៅវិញទៅមកជាសាធារណៈ ហើយទីក្រុងវ៉ាស៊ីងតុនបានស្នើសុំទប់ស្កាត់ការដឹកប្រេងរបស់អ៊ីរ៉ង់។

លោក សូឡៃម៉ានី បានបន្ថែមថាសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៍សំខាន់ ក៍លែងមានសុវត្ថិភាព ដោយសារវត្តមានយោធាអាមេរិកនៅក្នុងតំបន់។

លោក សូឡៃម៉ានី ក៍បានដាស់តឿនលោកត្រាំប្រឆាំងអ៊ីរ៉ង់។ ទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ បានធ្លាក់ដុនដាប់ជាបន្តបន្ទាប់ តាំងពីលោកត្រាំ បានដាក់ខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងខែឧសភា។ (RT)

,