លំហូរពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិក កើនដល់កម្រិតខ្ពស់នៅក្នុងខែមិថុនា

ចិនបានរាយការណ៍នៅថ្ងៃសុក្រនេះថាលំហូរពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក បានកើនឡើងដល់ជិត២៩០០០លានដុល្លារអាមេរិកនៅក្នុងខែមិថុនា។

នៅក្នុងខែឧសភា លំហូរពាណិជ្ជកម្មនេះមានចំនួន២៤៥៨០លានដុល្លារអាមេរិក។ លំហូរពាណិជ្ជកម្មថ្មី មានកំណត់ត្រាំខ្ពស់ជាងខែឧសភា។

ជាទូទៅ ចិនបាននិយាយថាការនាំចេញ និងការនាំចូលរបស់ខ្លួនជាមួយអាមេរិកបានកើនឡើងនៅពាក់កណ្តាលដើមឆ្នាំ២០១៨នេះ។

ការិយាល័យគយចិន​ បាននិយាយថាការនាំចេញទៅកាន់សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានកើនឡើង៥,៧%។ នៅពេលការនាំចូលពីអាមេរិកបានកើនឡើង៤%។

ទិន្នន័យដ៍រសើបខាងនយោបាយនេះ បានកើតឡើងក្នុងពេលភាពតានតឹងពាណិជ្ជកម្មដ៍ពុះកញ្រោល រវាងអាមេរិក និងចិន។ (CNBC)

,