លោក អឺដូហ្គេន ៖ ទួរគីនឹងពហិកាផលិតផលអគ្គិសនីអាមេរិក

លោក តៃយ៉ិប អឺដូហ្គេន ប្រធានាធិបតីទួរគី បាននិយាយនៅថ្ងៃអង្គារ៍ថាទួរគីនឹងធ្វើពហិកាផលិតផលអគ្គិសនីទាំងអស់ពីអាមេរិក ដែលបានដាក់ទណ្ឌកម្ម និងបានតម្លើងពន្ធប្រឆាំងទួរគីក្នុងជម្លោះអំពីការចាប់ឃុំឃាំងគង្វាលលទ្ធិព្រះយ៉េស៊ូអាមេរិកម្នាក់។

លោក អឺដូហ្គេន បាននិយាយថាទួរគីកំពុងចាត់វិធានការចាំបាច់នានាចំពោះសេដ្ឋកិច្ច ចំពេលវិបត្តិប្រាក់ទួរគីដោយជម្លោះជាមួយទីក្រុងវ៉ាស៊ីងតុន ប៉ុន្តែវាមានសារៈសំខាន់ ដើម្បីរក្សាជំហរនយោបាយរឹងមាំ។ វាយប្រហារដល់រូបិយវត្ថុបរទេសនឹងមានន័យផ្តល់ដល់សត្រូវ។ (Reuters)

,