លោក អាសាដ ៖ អ៊ីស្រាអែលឈឺចាប់អំពីការបាត់បង់បន្តូលចិត្តពួកភេរករ ISIS & Al Nusraរបស់ខ្លួននៅស៊ីរី

លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានប្រាប់ RT ថាវាយប្រហារទីតាំងនានានៅស៊ីរី និងគម្រាមកំហែងធ្វើឃាតមេដឹនាំស៊ីរីដោយយកលេសប្រឆាំងឥទ្ធិពលអ៊ីរ៉ង់ គឺជាសញ្ញាមួយថាអ៊ីស្រាអែលកំពុងរងការឈឺចាប់ បន្ទាប់ពីបាតើបង់ពួកភេរវករបន្តូលចិត្តរបស់ខ្លួន។

លោក អាសាដ បាននិយាយថាប៉ុន្មានខែចុងក្រោយនេះ អ៊ីស្រាអែលបានពង្រីកការទម្លាក់គ្រាប់បែករបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធយោធានៅស៊ីរី ដោយចោទថាវត្តមានយោធាអ៊ីរ៉ង់នៅស៊ីរីបំផ្លាញសន្តិសុខជាតិរបស់អ៊ីស្រាអែល។ ទោះបីជាយ៉ាងនេះក៍ដោយ ក៍ការនិយាយដោះសារបស់អ៊ីស្រាអែលចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនបានផ្តោតលើគ្រឿងសព្វាវុធអ៊ីរ៉ង់ គឺជាការភូតភរ។

លោក អាសាដ បានបញ្ជាក់ថា«យើងគ្មានកងទ័ពអ៊ីរ៉ង់ទេ។ យើងមានមន្ត្រីយោធាអ៊ីរ៉ង់ ប៉ុន្តែពួកគេធ្វើការជាមួយកងទ័ពរបស់យើង។»

ក្រុមអ្នកនយោបាយអ៊ីស្រាអែលខ្លះ បានគម្រាមធ្វើឃាតលោក អាសាដ ហើយទម្លាក់រដ្ឋាភិបាលរបស់លោក អាសាដ បើអ៊ីរ៉ង់បន្តប្រតិបត្តិការនៅស៊ីរី និងដឹកជញ្ជូនអាវុធឲ្យពួកជីវពលហេសប៊ូឡាលីបង់។ លោក អាសាដ បានបញ្ជាក់ថាលោកមិនខ្លាចការគម្រាមកំហែងនេះទេ។ (RT)

, ,