លោក ម៉ាល់ខម ធើនប៊ូល នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រយុទ្ធការប៉ះបោរគណៈរដ្ឋមន្ត្រីអំពីភាពជាមេដឹកនាំ

រដ្ឋមន្ត្រីរដ្ឋាភិបាលអូស្រ្តាលី១០រូប បានលាលែងពីតំណែង បន្ទាប់ពីបរាជ័យបណ្តេញលោកនាយករដ្ឋមន្ត្រី ម៉ាល់ខម ធើនប៊ូល ពីមេដឹកនាំគណបក្ស។

លោក ធើនប៊ូល បានឈ្នះការបោះឆ្នោតអំពីភាពជាមេដឹកនាំផ្ទៃក្នុងគណបក្សយ៉ាងចង្អៀតបំផុតនៅថ្ងៃអង្គារ៍ ប៉ុន្តែឥឡូវ ទំនងជាជួបប្រទះការប្រឈមលើកទី២។

លោក ធើនប៊ូល បានទទួលយកការសុំលាលែងពីអ្នកប្រឆាំងរបស់លោក គឺលោក ភីធើ ដូតុន រដ្ឋមន្ត្រីកិច្ចការក្នុងស្រុក និងរដ្ឋមន្ត្រីម្នាក់ទៀត។

លោក ធើនប៊ូល កំពុងស្ថិតនៅក្រោមការគាបសង្កត់ ដោយសារការចាត់ចែងការបោះឆ្នោតមិនល្អជាយូរមកហើយ និងគោលនយោបាយថាមពលដែលនាំឲ្យបែកបាក់គ្នា។

លោក ភីធើ ដូតុន

សម្ព័ន្ធមិត្តកណ្តាលនិយមរបស់លោក ធើនប៊ូល នឹងប្រឈមការបោះឆ្នោតជាទូទៅនៅខែឧសភាឆ្នាំក្រោយ បន្ទាប់ពីចាញ់ការបោះឆ្នោតដ៍សំខាន់នៅរដ្ឋឃ្វិនឡេនកាលពីពេលថ្មីៗនេះ។

អ្នកសុំលាលែងពីតំណែងមានទេសរដ្ឋមន្ត្រី៣រូបនៅក្នុងគណៈរដ្ឋមន្ត្រីសមាជិក២៣រូបរបស់លោក ធើនប៊ូល។

គណបក្សពលករ ដែលជាគណបក្សប្រឆាំង បានចោទប្រកាន់រដ្ឋាភិបាលបង្កការវឹកវរ។ (BBC)