លោក ម៉ាល់ខម ធើនប៊ូល ដាក់ឳសានវាទ ដល់គូប្រជែងភាពជាអ្នកដឹកនាំ

លោក ម៉ាល់ខម ធើនប៊ូល នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបដិសេធការអំពាវនាវឲ្យលោកលាលែងពីតំណែងក្នុងពេលវិបត្តិភាពជាអ្នកដឹកនាំកាន់តែពុះកញ្រោលខ្លាំងឡើងដែលធ្វើឲ្យរដ្ឋាភិបាលរបស់លោកជាប់គាំង។

លោក ធើនប៊ូល កំពុងប្រយុទ្ធបន្តតំណែងរបស់លោក ដោយការជំរុញរបស់សហសេវឹកជាន់ខ្ពស់ ដើម្បីជំនួសលោកធ្វើជាមេដឹកនាំ។

ប៉ុន្តែលោក ធើនប៊ូល បាននិយាយថាលោកនឹងមិនប្រកួតប្រជែងភាពជាអ្នកដឹកនាំទេ បើគូប្រជែងរបស់លោកនៅក្នុងគណបក្សសេរីនិយម ធានាការគាំទ្រគ្រប់គ្រាន់ ដើម្បីនាំទៅរកការបោះឆ្នោតផ្ទៃក្នុងបក្ស។

រដ្ឋាភិបាលបានព្យួរសភានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីព្យាយាមដោះស្រាយវិបត្តិ។

លោក ធើនប៊ូល បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាប្រជាពលរដ្ឋអូស្ត្រាលី នឹងត្រូវបានគេធ្វើឲ្យភ័យព្រួយដោយអ្វីដែលពួកគេកំពុងធ្វើជាសាក្សីនៅក្នុងសភារបស់ជាតខ្លួននៅថ្ងៃនេះ។ (BBC)