លោក ម៉ាតទីស ៖ អាមេរិកមានផែនការធ្វើសមយុទ្ធកាន់តែគគ្រឹកគ្រេងនៅសមុទ្រចិនខាងត្បូង

លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយនៅថ្ងៃពុធថាអាមេរិកនឹងបន្តធ្វើសមយុទ្ធកងទ័ពជើងទឹកកាន់តែគគ្រឹកគគ្រេង ដើម្បីប្រឆាំងការគ្រប់គ្រងទឹកដីរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ខណៈយោធូនីយកម្មរបស់ទីក្រុងប៉េកាំងលើដែនទឹកជម្លោះ។

ការអត្ថាធិប្បាយរបស់លោក ម៉ាតទីស បានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំង បានសម្តែងការប្រឆាំងដ៍ខ្លាំងក្លាកាលពីថ្ងៃអាទិត្យ បន្ទាប់ពីនាវាចម្បាំងអាមេរិកចំនួន២គ្រឿង បានបើកចូលជម្រៅ១២ម៉ាយក្នុងកោះសិប្បនិមិ្មតចំនួន៤គ្រប់គ្រងដោយចិននៅប្រជុំកោះជម្លោះប៉ារ៉ាហ្សែល ខាងកើតប្រទេសវៀតណាម។ លោក ម៉ាតទីស បានបញ្ជាក់ថាសមុទ្រចិនខាងត្បូង គឺជាដែនទឹកអន្តរជាតិ ហើយប្រទេសជាច្រើនចង់ឃើញសេរីភាពនៃនាវាចរណ៍បានរក្សានៅក្នុងតំបន់។

BF-17, WDA-301, Flt 215, Major Douglas “Rosie” Rosenstock, AIM-120 Live Fire, STA 8, CF-8, FLT 193, David “Doc” Nelson, Wingman, STR, 23 July 2016

រដ្ឋាភិបាលចិន ដែលគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងភាគច្រើន ជាទឹកដីអធិបតេយ្យរបស់ខ្លួន បានបង្កើតវត្តមានយោធាដ៍សំខាន់នៅក្នុងតំបន់ តម្លើងប្រព័ន្ធរ៉ាដា និងវាលយន្តហោះលើប្រជុំកោះជម្លោះ។

លោក ម៉ាតទីស បាននិយាយថាលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានក្បត់ពាក្យសន្យាធ្វើឡើងនៅសេតវិមានក្នុងឆ្នាំ២០១៥ ចំពោះសកម្មភាពប្រទេសចិនរបស់លោកនៅក្នុងតំបន់។

ក្នុងខែឧសភា កងទ័ពចិនបានចុះយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើប្រជុំកោះសិប្បនិមិ្មតជាលើកដំបូង។ ប៉ុន្មានសប្តាហ៍មុន ទីភ្នាក់ងារសម្ងាត់អាមេរិក បានប្រកាសថាមានលទ្ធភាពខ្ពស់ ដែលទីក្រុងប៉េកាំង បានដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងយន្តហោះថាជាផ្នែកមួយនៃសមយុទ្ធយោធា។ (CNN)

,