លោក ម៉ាតទីស ៖ គ្មានសញ្ញាអំពីកូរ៉េខាងជើងរំលាយអាវុធនុយក្លេអ៊ែរ

លោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយថាលោកមិនដឹងពីជំហានណាមួយប្រកាន់យកដោយកូរ៉េខាងជើងចំពោះការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន តាំងពីកិច្ចប្រជុំកំពូលសឹង្ហបូរី ហើយមិនសង្ឃឹមណាមួយក្នុងអនាគតភ្លាមៗនេះ។

លោក ម៉ាតទីស បាននិយាយទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មានចំពេលការច្របូលច្របល់អំពីការអនុវត្តការទូតចំព៉កិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនរវាងលោក ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន។

ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំ លោកត្រាំ បានបញ្ជាក់ថាកូរ៉េខាងជើងបានចាប់ផ្តើមបំផ្លាញទីតាំងសាកល្បងម៉ាស៊ីនមីស៊ីល ឬ នឹងចាប់ផ្តមឆាប់ៗនេះ នៅពេលលោក គឹម ជុងអ៊ុន បានវិលត្រឡប់ពីកិច្ចប្រជុំកំពូល។ លោកត្រាំ បានបញ្ជាឲ្យផ្អាកសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ដែលជាការទាមទារជាយូរមកហើយរបស់របបទីក្រុងព្យូងយ៉ាង។ នៅសប្តាហ៍នេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថាផែនការសម្រាប់សមយុទ្ធលើកក្រោយនៅក្នុងខែសីហា បានផ្អាក។

លោក ម៉ាតទីស បានបញ្ជាក់ថា«ការចរចាលម្អិតមិនទាន់បានចាប់ផ្តើមទេ។ ខ្ញុំមិនសង្ឃឹមនៅត្រង់ចំណុចនេះទេ។ (Guardian)