លោក មូន ៖ កូរ៉េខាងជើងនៅតែប្តេជ្ញាចិត្តបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង

លោកប្រធានាធិបតី ដូណល ត្រាំ ទំនងជាធ្វើឲ្យមានសង្ឃឹមទើងវិញចំពោះកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងនៅខែក្រោយ នៅពេលលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចាអ៊ីន បាននិយាយថាលោក គឹម ជុងអ៊ុន នៅតែបានប្តេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ។

លោកត្រាំ បាននិយាយក្នុងការិយាល័យពងក្រពើ នៅពេលទទួលស្វាគមន៍លោក ជូសួ ហត មកកាន់សេតវិមាន ប៉ុន្មានម៉ោង បន្ទាប់ពីការដោះលែងពីប្រទេសវ៉េណេហ្ស៊ូអេឡា ថា«យើងកំពុងសម្លឹងមើលកិច្ចប្រជុំកំពូលនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបូរី។ កិច្ចប្រជុំកំពូលនោះមិនបានផ្លាស់ប្តូរទេ។»

និយាយនៅពេលជាមួយគ្នាក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីជំនួបដ៍ភ្ញាក់ផ្អើលមួយរវាងលោក មូន និងលោក គឹម កាលពីថ្ងៃសៅរ៍ លោក មូន បាននិយាយថាកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅថ្ងៃទី១២ ខែមិថុនា នឹងប្រព្រឹត្តិទៅយ៉ាងរលូនបំផុត។

លោក មូន បានបញ្ជាក់ថា«វានឹងមានការចរចាដ៍សំខាន់រវាងកូរ៉េខាងជើង និងអាមេរិកឆាប់ៗបំផុតនេះ។ ការចរចាដ៍សំខាន់នេះនឹងដំណើរការយ៉ាងល្អនូវអ្វីដែលនឹងសម្រេច បើកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងអាមេរិក នឹងទទួលបានជោគជ័យ ឬ មិនជោគជ័យ។ ប៉ុន្តែខ្ញុំជឿកិច្ចប្រជុំដ៍សំខាន់នេះ ហើយខ្ញុំសង្ឃឹមថាកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនា នឹងដំណើរការយ៉ាងរលូនបំផុត។» (CNN)

 

, ,