លោក ពូទិន ត្រៀមខ្លួនជួបជាមួយលោក គឹម ជុងអ៊ុន ឆាប់ៗនេះ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាវិមានក្រឹមឡាំងបានផ្ញើសារជូនទៅកូរ៉េខាងជើង ដោយនិយាយថាលោកប្រធានាធិបតី វ្លាឌីមៀ ពូទិន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ឆាបៗនេះ ហើយពិភាក្សាគម្រោងផ្លូវបីជាមួយកូរ៉េទាំងពីរ។

សាររបស់វិមានក្រឹមឡាំងត្រូវបានបញ្ជូនទៅសាទរលោក គឹម ជុងអ៊ុន នៅទិវារំដោះជាតិ បានប្រារព្ធនៅក្នុងប្រទេសកូរ៉េទាំងពីរដែលរំលឹកការបញ្ចប់នៃការត្រួតត្រារបស់ជប៉ុននៅឆ្នាំ១៩៤៥ ដែលបានជួយដោយកងទ័ពរុស្ស៊ី និងអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក ពូទិន បាននិយាយថាលោកជឿជាក់ថាកូរ៉េខាងជើង កូរ៉េខាងត្បូង និងរុស្ស៊ី អាចធ្វើការរួមគ្នាលើគម្រោងរួមគ្នានៅក្នុងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោក ពូទិន ក៍បាននិយាយថាលោកនឹងសម្រេចចិត្តជួបលោក គឹម ជុងអ៊ុន ឆាប់ៗនេះ ដើម្បីពិភាក្សាបញ្ហាបន្ទាន់នានា ទាំងទ្វេភាគី និងតំបន់។ គ្មានកាលបរិច្ឆេទត្រូវបានគ្រោងឡើងនៅឡើយទេ។ (RT)

,