លោក ពូទិន ជំរុញឲ្យដកកងទ័ពរបរទេសទាំងអស់ចេញពីស៊ីរី

នៅថ្ងៃទី១៧ ខែឧសភា លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បានប្រកាសថាការរីកចម្រើននៃការចរចាអំពីអនាគតស៊ីរី ត្រូវតែជំរុញការដកកងទ័ពបរទេសទាំងអស់ចេញពីស៊ីរី ដែលមានន័យថាកងទ័ពអ៊ីរ៉ង់ ពួកជីវពលហេសប៊ូឡា អាមេរិក និងទួរគី ត្រូវដកចេញពីស៊ីរី។

ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធសេចក្តីថ្លែងការណ៍របស់លោក ពូទិន ហើយថាកងទ័ពអ៊ីរ៉ង់នឹងស្ថិតនៅស៊ីរី ដរាបណារបបស៊ីរីត្រូវការកងទ័ពអ៊ីរ៉ង់ និងដរាបណាមានការគម្រាមកំហែងភេរវកម្មនៅស៊ីរី។

លោក បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលកំពុងធ្វើការនៅស៊ីរីប្រឆាំងការបង្កើតកម្លាំងយោធារបស់អ៊ីរ៉ង់ប្រឆាំងអ៊ីស្រាអែល។ (Haaretz)

,