លោក ពូទិន ចុះហត្ថលេខាលើកម្មវិធីអាវុធរដ្ឋថ្មីផ្តោតលើអាវុធទំនើបចុងក្រោយ

លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បាននិយាយថាលោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បានចុះហត្ថលេខាលើកម្មវិធីអាវុធថ្មីរបស់ប្រទេសរុស្ស៊ី ដែលមានរូបយន្ត ប្រព័ន្ធព័ត៌មានសម្ងាត់ ដ្រូន គ្រាប់បាញ់សំដៅគោលដៅជាក់លាក់ និងបញ្ហាដទៃទៀត។

លោក រ៉ូហ្គោហ្ស៊ីន បាននិយាយថាកម្មវិធីថ្មីនេះត្រូវបានរៀបចំផ្អែកលើបទពិសោធន៍នៃការប្រើអាវុធ និងឧបករណ៍យោធានៅក្នុងលក្ខណៈប្រយុទ្ធ។ កម្មវិធី និងប្រព័ន្ធថ្មីនេះ ត្រូវបានសាកល្បងក្នុងអំឡុងការដាក់ពង្រាយនៅក្នុងលក្ខណៈជាក់លាក់។ សរុប អាវុធ និងឧបករណ៍យោធាជាង២០០ប្រភេទ ត្រូវបានសាកល្បង។

លោក រ៉ូហ្គោហ្ស៊ីន បាននិយាយថានៅពេលជាមួយគ្នានេះ រុស្ស៊ីមិនបិទភ្នែកចំពោះការកសាងយោធាអង្គការណាតូ ការអនុវត្តទស្សនវាយប្រហារពិភពលោករបស់អាមេរិក គោលបំនងដាក់ពង្រាយអាវុធនៅក្រៅអវកាស និងការដាក់ពង្រាយប្រព័ន្ធអាវុធមិនមែនអុយក្លេអ៊ែរយុទ្ធសាស្ត្រ។ (Sputnik)