លោក ផូមភីអូ ៖ កូរ៉េខាងជើងនៅតែផលិតអាវុធនុយក្លេអ៊ែរ

លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយព្រហស្បតិ៍នេះថាកូរ៉េខាងនៅតែកំពុងផលិតសម្ភារៈអាវុធនុយក្លេអ៊ែរ ៦សប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ បាននិយាយថាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីទីក្រុងព្យូងយ៉ាងបានបញ្ចប់។

លោក ផូមភីអូ បានប្រាប់គណៈកម្មាធិការទំណាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះថាកូរ៉េខាងជើងបន្តផលិតសម្ភារៈបំផ្ទុះអាវុធនុយក្លេអ៊ែរ។

លោកត្រាំ បានជួបជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង​ក្នុងប្រទេសសឹង្ហបូរីនៅថ្ងៃទី១២ ខែមិថុនា ដែលអាមេរិក បាននិយាយថាលោក គឹម ជុងអ៊ុន បានយល់ព្រមរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់លោក។

បន្ទាប់ពីកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ លោកត្រាំ បាននិយាយថាគ្មានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងតទៅទៀតទេ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោកបានប្រឈមមុខនឹងការរិៈគន់អំពីកង្វះការរីកចម្រើនច្បាស់លាស់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ។

(Channel NewsAsia)

,