លោក ដូណល ធុក អំពាវនាវដល់អឺរ៉ុប ចិន អាមេរិក និងរុស្ស៊ី ឲ្យទប់ស្កាត់ការវឹកវររបស់ពិភពលោក

នៅពេលលោក ដូណល ត្រាំ និងលោក វ្លាឌីមៀ ពូទិន រៀបចំជំនួបនៅក្នុងទីក្រុងហែលស៊ីនគី ប្រធានក្រុមប្រឹក្សាអឺរ៉ុបព្រមានស្ថាបត្យកររបស់ពិភពលោកកំពុងតែផ្លាស់ប្តូរ។

លោក ដូណល ធុក ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអំពាវនាវដល់អឺរ៉ុប ចិន អាមេរិក និងរុស្ស៊ី ឲ្យធ្វើការរួមគ្នាបញ្ជៀសសង្គ្រាមពាណិជ្ជកម្ម ហើយទប់ស្កាត់ជម្លោះ និងការវឹកវរ។

លោក ដូណល ធុក បាននិយាយនៅពេលបើកកិច្ចប្រជុំកំពូលរវាងចិន និងអឺរ៉ុបក្នុងទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទនេះថា«យើងដឹងពីការពិតថាស្ថាបត្យកររបស់ពិភពលោកំពុងតែផ្លាស់ប្តូរ មុនការមើលឃើញរបស់យើង ហើយវាគឺជាការទទួលខុសត្រូវរួមរបស់យើង ដើម្បីធ្វើការផ្លាស់ប្តូរឲ្យប្រសើរឡើង»។

លោក ដូណល ធុក

លោក ធុក បានបន្ថែមថាសង្គ្រាមពាណិជ្ជកម្មអាចប្រែក្លាយទៅជាជម្លោះដ៍ក្តៅគគុក និងបានអំពាវនាវដល់អង្គការពាណិជ្ជកម្មពិភពលោកធ្វើកាកែទម្រង់។ «នៅតែមានពេលទប់ស្កាត់ជម្លោះ និងការវឹកវរ»។

នៅពេលមេដឹកនាំអឺរ៉ុប និងចិន ពិភាក្សាការប្រែប្រួលអាកាសធាតុ ថាមពលស្អាត ពាណិជ្ជកម្ម កូរ៉េខាងជើង និងបញ្ហាដទៃទៀត លោក ដូណល ត្រាំ រៀបចំធ្វើការចរចាជាមួយលោក វ្លាឌីមៀ ពូទិន នៅក្នុងទីក្រុងហែកស៊ីនគី។

ការចរចារវាងលោក ធុក និងលោក ហ្សង់ ក្លូត ជុងកឺ ប្រធានសភាអឺរ៉ុប ជាមួយលោក លី ឃឺឈៀង នាយករដ្ឋមន្ត្រីចិន នៅកិច្ចប្រជុំប្រចាំឆ្នាំចំពេលទំនាក់ទំនងអាមេរិកជាមួយចិន និងអឺរ៉ុបមិនសូវល្អ។ (The Guardian)

, , ,