លោកស្រី មៃ ៖ G-7 នឹងធ្វើសកម្មភាពលើសកម្មភាពអាក្រក់របស់រុស្ស៊ី

លោកស្រី ថេរ៉ាហ្សា មៃ នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថាG-7 នឹងចាត់វិធានការបន្ថែមប្រឆាំងរុស្ស៊ី បើរុស្ស៊ីបន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

លោកស្រី មៃ បាននិយាយថាក្រុមមេដឹកនាំកំពុងបញ្ជូនសារច្បាស់លាស់ថាសកម្មភាពអាក្រក់បែបនេះ នឹងមិនត្រូវបានអត់ឳនទេ បន្ទាប់ពីការដាក់ថ្នាំបំពុលលោក ហ្ស័រហ្គេយ ស្គ្រីផល អតីតចារៈបុរសរុស្ស៊ី។

លោកស្រី មៃ ក៍បាននិយាយថាសហភាពអឺរ៉ុបនឹងចាត់វិធានការប្រឆាំង បន្ទាប់ពីអាមេរិក បានយកពន្ធគយលើផលិតផលដែកនាំចូល។ ប៉ុន្តែលោកស្រី មៃ បានព្រមានប្រឆាំងវិធានការសងសឹក។

មុនកិច្ចប្រជុំកំពូល G-7 ចាប់ផ្តើមនៅទីក្រុងគេប៊ិច លោក ដូណល ត្រាំ បានអំពាវនាវឲ្យរុស្ស៊ីវិលមកចូលរួមក្នុង G-7 វិញ។ ប៉ុន្តែលោកស្រី មៃ បាននិយាយថារុស្ស៊ីត្រូវការផ្លាស់ប្តូរវិធីរបស់ខ្លួន មុនពេលអញ្ចើញឲ្យវិលត្រឡប់ចូលមកក្នុងក្រុម G-7 វិញ។

រុស្ស៊ីត្រូវបានបណ្តេញចេញពី G-7 នៅឆ្នាំ២០១៤ក្នុងការឆ្លើយតបទៅនឹងការកាន់កាប់តំបន់គ្រឹមៀ។ (BBC)