លោកស្រី ថេរ៉ាហ្សា មៃ អាចវាយប្រហារមីស៊ីលប្រឆាំងលោក ពូទិន បើលោក ពូទិន វាយប្រហារអង់គ្លេសដោយវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដ៍មហន្តរាយ

លោក ជេរ៉េមី រ៉ាយ អគ្គមេធាវីអង់គ្លេស បានព្រលយពាក្យថាលោកស្រី ថេរ៉ាហ្សា មៃ នាយករដ្ឋមន្ត្រីអង់គ្លេស អាចវាយប្រហារមីស៊ីលប្រឆាំងលោក ពូទិន បើរុស្ស៊ីធ្វើការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដ៍មហន្តរាយ។

លោក រ៉ាយ បាននិយាយថាអង់គ្លេសនឹងរារាំងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រដ៍មហន្តរាយក្នុងលក្ខណៈដូចគ្នានឹងការខំប្រឹងប្រែងយោធាជាប្រពៃណីថាជាផ្នែកមួយនៃការព្រមានដ៍ខ្លាំង ដល់វិមានក្រឹមឡាំង។

លោក រ៉ាយ បានបញ្ជាក់ថាប្រតិបត្តិការតាមប្រព័ន្ធកុំព្យូទ័រ ដែលកើតចេញជាលទ្ធផល ឬ ផ្តល់ការគម្រាមកំហែងជិនកើតមានអំពីសេចក្តីស្លាប់ និងវិនាសកម្មលើទំហំប្រហាក់ប្រហែលគ្នាទៅនឹងការវាយប្រហារដោយអាវុធ នឹងកើតឡើងចំពោះសិទ្ធិចាត់វិធានការស្វ័យការពារ។

លោក រ៉ាយ បានបន្ថែមថាបើរដ្ឋប្រទូស្តរាយជ្រៀតជ្រែកចូលទៅក្នុងប្រតិបត្តិការរ៉េអាក់ទ័រអាវុធនុយក្លេអ៊ែររបស់យើង លទ្ធផលសម្លាប់ជីវិតមនុស្សយ៉ាងរាលដាល។ (Express)