លោកពូទិន ៖ អាវុធរុស្ស៊ីថ្មីដើរមុនក្រុមគូប្រជែងបរទេសរាប់ទសវត្សរ៍

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បានអួតអាងពីអាវុធនុយក្លេអ៊ែរសម្រាប់អនាគតរបស់ប្រទេសលោក ដោយនិយាយថាអាវុធនុយក្លេអ៊ែរទាំងនេះមានជាច្រើនឆ្នាំ និងដើរមុនអាវុធនុយក្លេអ៊ែរបរទេសរាប់ទសវត្សរ៍។

លោក ពូទិន បានប្រាប់និសិត្សបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធារុស្ស៊ីនៅវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ថាអាវុធថ្មីនេះតំណាងការលោតចំនួនជាក់លាក់នៅក្នុងសមត្ថភាពយោធារបស់ប្រទេសជាតិ។

លោក ពូទិន បាននិយាយថារុស្ស៊ីបានធ្វើការទម្លុះទម្លាយពិតប្រាកដនៅក្នុងការតាក់តែងអាវុធថ្មី។

មេដឹកនាំរុស្ស៊ីក៍បាននិយាយដោយអំនួតអំពីយានល្បឿនលឿនជាងសម្លេងថ្មី Avangard និងមីស៊ីលអន្តរទិ្វបថ្មី Sarmat ដែលគ្រោងដាក់ឲ្យបម្រើការនៅពីរបីឆ្នាំខាងមុខ។ (Aljazeera)

, , ,