លោកត្រាំ ៖ នរណាធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នឹងឈប់ធ្វើពាណិជ្ជកម្មជាមួយអាមេរិក នៅពេលការដាក់ទណ្ឌកម្មចូលជាធរមាន

លោកប្រធានាធិបតី ដូណល ត្រាំ បានព្រមានថាប្រទេសណាមួយធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នឹងមិនត្រូវធ្វើពាណិជ្ជកម្មជាមួយអាមេរិកទេ។ ការគម្រាមនេះកើតឡើង នៅពេលការដាក់ទណ្ឌកម្មប្រឆាំងប្រទេសអ៊ីរ៉ង់បានចូលជាធរមាននៅពាក់កណ្តាលយប់។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកត្រាំបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ លោក ត្រាំ បានសន្យាថាទីក្រុងវ៉ាស៊ីងតុននឹងបង្កើនការគាបសង្កត់សេដ្ឋកិច្ចលើអ៊ីរ៉ង់នៅក្នុងខែវិច្ឆិកា ហើយបាននិយាយថាប្រទេសផ្សេងទៀតបានធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ នឹងមិនស្វែងរកដៃគូពាណិជ្ជកម្មនៅអាមេរិកទេ។

ការដាក់ទណ្ឌកម្មនៅថ្ងៃពុធនេះ នឹងឃើញថាអ៊ីរ៉ង់មិនឲ្យប្រើប្រាក់អាមេរិក ព្រមទាំងរារាំងការធ្វើពាណិជ្ជកម្មរថយន្ត និងដែក ហើយរ៉ែ ដែលមានមាស ដែក ធ្យូងថ្ម និងអាលុយមីញ៉ូម ប៉ះពាល់ដល់សមត្ថភាពរបស់អ៊ីរ៉ង់ទិញយន្តហោះអាមេរិក និងអឺរ៉ុប។

យោងតាម BBC នៅក្នុងខែវិច្ឆិកា លោកត្រាំគ្រោងបង្កើនការគាបសង្កត់លើអ៊ីរ៉ង់ដោយរាំងខ្ទប់ការនាំចេញប្រេងអ៊ីរ៉ង់ ដែលផ្អាកការនាំចេញប្រេងប្រមាណ២លានធុងក្នុងមួយថ្ងៃ ឬ ៥០% នៃផលិតផលប្រេងរបស់អ៊ីរ៉ង់។

សម្ព័ន្ធមិត្តចិន និងរុស្ស៊ី អាចអន្តរាគមន៍ជួយរក្សាការនាំចេញប្រេងរបស់អ៊ីរ៉ង់។ (RT)

, , ,