លោកត្រាំ ព្រមានលោក រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់

លោកប្រធានាធិបតី ដូណល ត្រាំ បានព្រមានលោក ហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃច័ន្ទនេះថាបើអ៊ីរ៉ង់បានគម្រាមកំហែងអាមេរិកម្តងទៀត អ៊ីរ៉ង់នឹងប្រឈមនឹងផលវិបាកដ៍ធ្ងន់ធ្ងរ នៅពេលលោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអាមេរិកនឹងបង្កើនការផ្សព្វផ្សាយចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចធ្វើឲ្យក្រុមមេដឹកនាំទេវាធិបតេយ្យអ៊ីរ៉ង់អស្ថេរភាព។

លោក រ៉ូហានី បាននិយាយនៅថ្ងៃអាទិត្យថាអាមេរិក ត្រូវបញ្ជៀសការញ៉ុះញ៉ង់ប្រជាពលរដ្ឋអ៊ីរ៉ង់ប្រឆាំងរដ្ឋាភិបាល នៅពេលរដ្ឋបាលលោកត្រាំ បានដាក់ទណ្ឌកម្មជាថ្មីដោយព្យួរកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលលោកត្រាំ បានដកខ្លួននៅក្នុងខែឧសភា។

លោក រ៉ូហានី បានប្រាប់កិច្ចប្រជុំការទូតអ៊ីរ៉ង់ថា«អាមេរិកត្រូវដឹងថាសន្តិភាពជាមួយអ៊ីរ៉ង់ គឺជាមាតានៃសន្តិភាព ហើយសង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាមាតានៃសង្គ្រាម»។

លោក រ៉ូហានី បានបញ្ជាក់ថា«អាមេរិកមិនមែនស្ថិតនៅក្នុងតួនាទីញ៉ុះញ៉ង់ជាតិអ៊ីរ៉ង់ប្រឆាំងនឹងសន្តិសុខ និងផលប្រយោជន៍របស់អ៊ីរ៉ង់ទេ»។

ជម្លោះនៃវោហារសាស្ត្រចូលចិត្តតស៊ូ កើតឡើងតែ៣សប្តាហ៍ មុនការដាក់ទណ្ឌកម្មធនាគារជុំទីមួយ បានព្យួរកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ត្រូវបានធ្វើឡើងជាថ្មី។ ការដាក់ទណ្ឌកម្មដ៍ធំសម្បើម ដែលនឹងចូលជាធរមាននៅក្នុងខែវិច្ឆិកា នឹងសំដៅកាត់ផ្តាច់ទីផ្សារប្រេងរបស់អ៊ីរ៉ង់។

នៅថ្ងៃអាទិត្យ លោក ផូមភីអូ បានធ្វើការប្រហារខ្លាំងៗលើក្រុមមេដឹកនាំសាសនា និងយោធារបស់ប្រទេសអ៊ីរ៉ង់ ដោយហៅពួកមេដឹកនាំផ្តាច់ការទាំងនេះទៅនឹងពួកម៉ាហ្វៀ (Mafia)។ (WP)

,