លោកត្រាំ និយាយថាកូរ៉េខាងជើងនៅតែជាការគម្រាមកំហែងចំឡែក

លោកប្រធានាធិបតី ដូណល ត្រាំ បានពិនិត្យមើលទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ដោយសម្អាងហេតុផលការគម្រាមកំហែងចំឡែកពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គ្រាន់តែរយៈពេល១០ថ្ងៃ បន្ទាប់ពីនិយាយថាគ្មានគ្រោះថ្នាក់ពីទីក្រុងព្យូងយ៉ាងទេ។

លោកត្រាំ បាននិយាយនៅថ្ងៃទី១៣ ខែមិថុនា មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងនៅសឹង្ហបូរីថា«លែងមានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតហើយ»។

ទង្វើនេះបានកើតឡើង នៅពេលអាមេរិក និងកូរ៉េខាងត្បូងបានលុបចោលសមយុទ្ធហ្វឹកហាត់២បន្ថែមទៀត។

មន្ទីរបញ្ចកោណ បាននិយាយថាគោលបំណងនេះត្រូវគាំទ្រការចរចាការទូត។

រឿងនេះធ្វើឲ្យមានការសម្រេចចិត្តនៅដើមសប្តាហ៍នេះ ដើម្បីផ្អាកសមយុទ្ធយោធារួមដ៍ធំមួយរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលបានគ្រើងធ្វើនៅក្នុងខែសីហា។

លោកត្រាំ បានសន្យាបញ្ចប់ល្បែងសង្គ្រាមប្រចាំឆ្នាំរវាងសម្ព័ន្ធមិត្តនៅក្នុងសម្បទានគ្មានគម្រោងទុកមុននៅឯកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន ដោយហៅសមយុទ្ធថាជាការបង្កសង្គ្រាម និងចំណាយប្រាក់ច្រើន។ (BBC)