លោកត្រាំ និងលោក គឹម ចុះហត្ថលេខាលើឯកសារមិនជាក់លាក់

លោកប្រធានាធិបតី ដូណល ត្រាំ និងលោក​ គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានបញ្ចប់កិច្ចប្រជុំកំពូលស្តីពីអាវុធនុយក្លេអ៊ែរដ៍អស្ចារ្យនៅថ្ងៃអង្គារ៍នេះ ដោយចុះហត្ថលេខាលើឯកសារមួយ ដែលលោក ត្រាំ បានសន្យា «ការធានាសន្តិសុខ» ដល់កូរ៉េខាងជើង ហើយលោក គឹម បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់លោកចំពោះ «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧទ្វីបកូរ៉េ»។ មេដឹកនាំទាំងពីរក៍បានផ្តល់ការសន្យាដ៍ខ្ពស់ត្រដែត ដោយប្រធានាធិបតីអាមេរិក បានសន្យាដោះស្រាយ «បញ្ហាដ៍គ្រោះថ្នាក់បំផុត» ហើយលោក គឹម ព្យាករណ៍ «ការផ្លាស់ប្តូរដ៍ធំសម្រាប់ពិភពលោក»។

កិច្ចព្រមព្រៀងដ៍ទូលំទូលាយនេះគឺជាពន្លឺភ្លើងលើបញ្ហាជាក់លាក់ ដោយបញ្ជាក់សេចក្តីថ្លែងការណ៍សាធារណៈលើកមុន និងការប្តេជ្ញាចិត្តកាលពីអតីតកាល។ វាមិនមានកិច្ចព្រមព្រៀងមួយបោះជំហ៊ានទៅមុខ ដើម្បីបញ្ចប់ការធ្វើសង្គ្រាមបច្ចេកទេសរវាងអាមេរិក និងកូរ៉េខាងជើង។

មេដឹកនាំទាំងពីរបានសន្យានៅក្នុងឯកសារកសាងរបបសន្តិភាពដ៍ជាប់លាប់ និងមានស្ថេរភាពនៅលើឧបទ្វីបកូរ៉េ ហើយធ្វើមាតុភូមិនិវត្តអដ្ឋិធាតុរបស់ឈ្លើយសឹក និងទាហ៊ានបាត់ខ្លួនក្នុងសង្គ្រាមក្នុងអំឡុងសង្គ្រាមកូរ៉េ។

ក្រុមអ្នកថតរូបព័ត៌មានបានថតចម្លងកិច្ចព្រមព្រៀងចំនួន២ទំព័រដ៍ទូលំទូលាយ ដែលសេតវិមានមិនទាន់បានផ្សព្វផ្សាយភ្លាមៗ។

ការចុះហត្ថលេខាឯកសារផ្លូវការបានធ្វើឡើងក្នុងកិច្ចប្រជុំជាបន្តបន្ទាប់នៅសណ្ឋាគារទំនើបរបស់ប្រទេសសឹង្ហបូរី។ (AP)