លោកត្រាំអំពាវនាវរកប្រាក់ចំនួន៨០០០លានដុល្លារសម្រាប់ប្រព័ន្ធសន្តិសុខអវកាស

លោក ម៉ាយ ផេន អនុប្រធានាធិបតីអាមេរិក រំលឹកសភាអាមេរិកអំពីការអំពាវនាវរកប្រាក់ចំនួន៨០០០លានដុល្លារសម្រាប់បង្កើតប្រព័ន្ធសន្តិសុខអវកាស។

លោក ម៉ាយ ផេន បានបញ្ជាក់ថា«ថ្ងៃនេះ យើងរំលឹកការអំពាវនាវរបស់ប្រធានាធិបតីដល់សភាអាមេរិកវិនិយោគទឹកប្រាក់បន្ថែមចំនួន៨០០០លានដុល្លារនៅក្នុងប្រព័ន្ធសន្តិសុខអវកាសក្នុងរយៈពេល៥ឆ្នាំខាងមុខ»។

លោក ម៉ាយ ផេន បានបន្តថារដ្ឋបាលរបស់ប្រធានាធិបតី បានចាប់ផ្តើមធ្វើការជាមួយសភាអាមេរិក ដើម្បីបង្កើតកងកម្លាំងអវកាសនៅឆ្នាំ២០២០។

នៅពាក់កណ្តាលខែមិថុនា លោកប្រធានាធិបតី ដូណល ត្រាំ បានបញ្ជាដល់ក្រសួងការពារជាតិអាមេរិក ឲ្យបង្កើតកងកម្លាំងអវកាស ហើយគោលបំណងនៃកងកម្លាំងអវកាសនេះ ត្រូវបង្កើតនៅខាងក្រៅអវកាស ដូចរុស្ស៊ី និងចិន។

ប្រតិកម្មចំពោះទង្វើនេះ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថាការប្រឈមមុខខាងយោធានៅអវកាស អាចជាគ្រោះថ្នាក់នៃការប្រឡងប្រណាំងអាវុធនុយក្លេអ៊ែរ បានធ្វើឡើងកាលពីពាក់កណ្តាលសតវត្សរ៍មុន ដោយស្តីបន្ទោសកម្មវិធីអវកាសយោធាអាមេរិក ដូចជាការប្រកបដោយគ្រោះកាចថាអាចមានផលប៉ះពាល់អវិជ្ជមានបំផុតលើរដ្ឋចំពោះសន្តិសុខអន្តរជាតិ។ (Sputnik)