លោកត្រាំស្តីបន្ទោសចិនចំពោះការបញ្ឈប់ការចរចាជាមួយកូរ៉េខាងជើង ហើយគម្រាមធ្វើល្បែងសង្គ្រាមជាមួយកូរ៉េខាងត្បូងឡើងវិញ

លោកប្រធានាធិបតី ដូណល ត្រាំ បានចោទប្រកាន់ចិនអំពីការបញ្ឈប់ការចរចាសន្តិភាពជាមួយកូរ៉េខាងជើង ក្នុងការសងសឹកចំពោះជម្លោះពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក ដោយគម្រាមធ្វើល្បែងសង្គ្រាមជាមួយកូរ៉េខាងត្បូងឡើងវិញ បើការរីកចម្រើនគ្រប់គ្រាន់មិនអាចត្រូវបានធ្វើឡើង។

ក្នុងការនិយាយតាមបណ្តាញសង្គមជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍នេះ លោកត្រាំ បានចោទលោកប្រធានាធិបតីចិន ស៊ី ជិនពីង អំពីការគាបសង្កត់យ៉ាងខ្លាំងលើលោក គឹម ជុងអ៊ុន កុំឲ្យធ្វើការជាមួយអាមេរិក។

លោកត្រាំ បានបន្ថែមថា«នៅពេលជាមួយគ្នានេះ យើងក៍ដឹងថាចិនកំពុងផ្តល់ជំនួយដល់កូរ៉េខាងជើង រួមមានប្រាក់ ប្រេង ជី និងរបស់ប្រើប្រាស់ផ្សេងៗទៀត។ នេះមិនសំខាន់ទេ។»

ការនិយាយនេះក៍មានការគម្រាមចំពោះកូរ៉េខាងជើង ដោយព្រមានថាសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន អាចត្រូវបានដំណើរការឡើងវិញយ៉ាងពិតប្រាកដ បើលោកត្រាំ បានផ្តល់បញ្ជា។ អាមេរិកបានយល់ព្រមផ្អាកល្បែងសង្គ្រាម បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកត្រាំជាមួយលោក គឹម ជុងអ៊ុន នៅប្រទេសសឹង្ហបូរី ក្នុងការសម្បទានដ៍ធំចំពោះការទាមទាររបស់កូរ៉េខាងជើង។ (Independent)

, ,