លោកត្រាំសម្លឹងមើលទំនាក់ទំនងជាមួយលោកពូទិនលើការដកកងទ័ពអាមេរិកចេញពីស៊ីរី

លោកប្រធានាធិបតី ដូណល ត្រាំ សង្ឃឹមបង្កើតកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទិន ដែលនឹងអនុញ្ញាតឲ្យមានការដកកងទ័ពអាមេរិកចេញពីស៊ីរី។

មេដឹកនាំទាំងពីររូបមានផែនការធ្វើកិច្ចប្រជុំកំពូលក្នុងទីក្រុងហែលស៊ីនគីរបស់ប្រទេសហ្វាំងឡង់នៅថ្ងៃទី១៦ ខែកក្កដា ដើម្បីពិភាក្សាទំនាក់ទំនងអាមេរិក-រុស្ស៊ី និងគូសបញ្ជាក់បញ្ហាអន្តរជាតិ រួមមានស៊ីរី និងអ៊ុយក្រែន។

ទូរទស្សន៍ CNN បានផ្សាយថាលោកត្រាំ ជឿថាលោកអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយលោកពូទិន ដើម្បីបង្កើតតំបន់ហាមឃាត់នៅភាគនីរតីរបស់ប្រទេសស៊ីរី ដែលនឹងអនុញ្ញាតឲ្យកងទ័ពអាមេរិកដកចេញពីស៊ីរី។

ផែនការនេះត្រូវបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ដែលការវាយលុកកំពុងបន្តដោយកងទ័ពរដ្ឋាភិបាលស៊ីរី ដើម្បីបណ្តេញពួកជីវពល និងទប់ស្កាត់អ៊ីរ៉ង់មិនឲ្យមានកន្លែងឈរជើង។

លោកត្រាំ បានបង្ហាញនៅក្នុងខែមេសាថាអាមេរិកនឹងដកចេញពីស៊ីរីឆាប់ៗនេះ ទោះបីគ្មានការប្រឈមមុខដាក់គ្នាពីរដ្ឋបាល ឬ មន្ទីរបញ្ចកោណរបស់លោក។ (Sputnik)

, , ,