លោកត្រាំសម្រេចចិត្តបញ្ឈប់សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង

លោកប្រធានាធិបតី ដូណល ត្រាំ បានប្រកាសការបញ្ឈប់សមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូងនៅថ្ងៃអង្គារ៍ ដោយធ្វើឲ្យមានឆោឡោនៅមន្ទីរបញ្ចកោណ សភា និងសម្ព័ន្ធមិត្តដែលអាមេរិកអាចដកខ្លួនចេញពីការប្តេជ្ញាចិត្តការពារជាយូរណាស់នៅក្នុងតំបន់ដោយគ្មានសម្បទានច្បាស់លាស់ពីកូរ៉េខាងជើងដែលរករឿងប្រទូស្តរាយជាយូរមកហើយ។

លោកត្រាំ បានលាតត្រដាងទង្វើនេះនៅសន្និសីទកាសែតជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសសឹង្ហបូរី។ លោកត្រាំ បាននិយាយថាលោកក៍ចង់ឲ្យដកកងទ័ពអាមេរិកចំនួន២៨៥០០នាក់ស្នាក់នៅអចិន្ត្រៃយ៍នៅកូរ៉េខាងត្បូងជាការប្រឆាំងនឹងកូរ៉េខាងជើង ដែលបានគម្រាមកំហែងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីងតុនដោយសង្គ្រាមអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីរដ្ឋបាលលោកត្រាំ បាននិយាយថាការបញ្ឈប់សមយុទ្ធយោធារួមនេះ គឈជាសម្បទានសមហេតុមិនប្រាកដ ដែលមានសារៈសំខាន់ជានិមិត្តសញ្ញាដ៍ធំដល់ទីក្រុងព្យូងយ៉ាង។ ដោយជួយបង្កើតជំនឿទុកចិត្តរវាងសត្រូវទាំងពីរ ក្រុមមន្ត្រី បានជំទាល់ថាសកម្មភាពអាមេរិកទំនងជាអាចធ្វើច្រើនទៀត ដែលលោក គឹម ជុងអ៊ុន នឹងធ្វើការចរចាលុបបំបាត់អាវុធនុយក្លេអ៊ែររបស់លោក។ (Tribune)

, ,