លោកត្រាំលុបចោលព្យុហយាត្រាយោធារបស់ទីក្រុងវ៉ាស៊ីងតុន ដោយសារតម្លៃថ្លៃពេក

លោកប្រធានាធិបតី ដូណល ត្រាំ បានលុបចោលទិវាព្យុហយាត្រាយោធាជើងចាស់នៅក្នុងទីក្រុងវ៉ាស៊ីងតុនគ្រោងធ្វើឡើងនៅក្នុងឆ្នាំនេះ ដោយសារតម្លៃថ្លៃពេក អំពីការបង្កើតព្រឹត្តិការណ៍នេះ។ លោកត្រាំ បាននិយាយថាក្រុមអ្នកនយោបាយក្នុងស្រុកបានស្នើសុំតួលេខខ្ពស់ខ្លាំងណាស់។

របាយការណ៍ និយាយថាព្រឹត្តការណ៍នេះអាចមានតម្លៃប្រមាណ៩០លានដុល្លារច្រើនជាង៣ដងនៃការប៉ាន់ប្រមាណដំបូង។

លោកត្រាំ បាននិយាយថា«យើងនឹងអាចប្រារព្ធពិធីនេះនៅឆ្នាំក្រោយក្នុងទីក្រុងវ៉ាស៊ីងតុន ហើយលោកនឹងចូលរួមក្នុងព្យុហយាត្រានៅប្រទេសបារាំង និងនៅមូលដ្ឋានកងទ័ពអាកាសអេនដ្រូរបស់រដ្ឋម៉ារីឡេនជំនួសវិញ។

លោកត្រាំ ត្រូវបានចាប់អារម្មណ៍ខ្លាំងដោយព្យុហយាត្រាទិវា Basetill របស់ប្រទេសបារំាងនៅពេលទស្សនកិច្ចទីក្រុងប៉ារីសក្នុងឆ្នាំ២០១៧។

ព្យុហយាត្រានៅទីក្រុងវ៉ាស៊ីងតុន គ្រោងធ្វើឡើងនៅថ្ងៃទី១១​ ខែវិច្ឆិកា ដែលជាបុណ្យខួបមួយរយឆ្នាំនៃកិច្ចបញ្ចប់សង្គ្រាមលើកលោកទី១។ (BBC)