លោកត្រាំលុបចោលដំណើររបស់លោកផូមភីអូ ទៅកាន់ប្រទេសកូរ៉េខាងជើង

លោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនធ្វើដំណើរទៅកាន់កូរ៉េខាងជើងក្នុងអនាគតឆាប់ៗនេះទេ បន្ទាប់ពីលោក ដូណល ត្រាំ បានសុំឲ្យលោកលុបចោលដំណើរគ្រោងទុក ទៅកាន់ទីក្រុងព្យូយ៉ាង។

លោកប្រធានាធិបតី ដូណល ត្រាំ បាននិយាយថាការរីកចម្រើនមិនគ្រប់គ្រាន់ត្រូវបានធ្វើឡ់ងក្នុងការរំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យូងយ៉ាង។

លោកត្រាំ ក៍បានស្នើថាចិនមិនបានធ្វើការគាបសង្កត់គ្រប់គ្រាន់លើកូរ៉េខាងជើងទេ ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង លោកត្រាំ បាននិយាយថាកូរ៉េខាងជើងលែងជាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរទៀតហើយ។

ប៉ុន្តែតាំងពីពេលនោះមក មានរបាយការណ៍ជាច្រើនថាកូរ៉េខាងជើងមិនបានរំសាយទីតាំងអាវុធនុយក្លេអ៊ែរទាំងនោះទេ។

ក្រុមមន្ត្រីអាមេរិក បានព្រមានថាកូរ៉េខាងជើងទំនងជាកំពុងផលិតមីស៊ីលអន្តរទ្វីបថ្មី។

ទីភ្នាក់ងារអាវុធនុយក្លេអ៊ែរអង្គការសហប្រជាជាតិ (IAEA) ក៍បាននិយាយថាកូរ៉េខាងជើងកំពុងបន្តកម្មវិធីអាវុធនុយក្លេអ៊ែរ។ (BBC)

 

,