លោកត្រាំលុបចោលកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន ដោយសារទង្វើបង្កសង្គ្រាមរបស់កូរ៉េខាងជើង

លោកប្រធានាធិបតី ដូណល ត្រាំ បានលុបចោលកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន ដោយស្តីបន្ទោសកំហឹងដ៍ធំសម្បើម និងការបង្កសង្គ្រាមបើកចំហ ពីកូរ៉េខាងជើង។

លោកត្រាំ បាននិយាយថាកិច្ចប្រជុំកំពូលអាចនៅតែកើតឡើង ប៉ុន្តែបានព្រមានកូរ៉េខាងជើងប្រឆាំងសកម្មភាពឆ្កួតលីលា។

កិច្ចប្រជុំកំពូលសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយជាលើកដំបូងដែលប្រធានាធិបតីអាមេរិក បានជួបជាមួយមេដឹកនាំជាន់ខ្ពស់បំផុតរបស់កូរ៉េខាងជើង។

ទីក្រុងព្យូងយ៉ាង បាននិយាយថាការសម្រេចចិត្តមិនបានគិតទុកមុន គឺជារឿងគួរឲ្យសោកស្តាយបំផុត។ (BBC)