លោកត្រាំយល់ព្រមលើកទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ

លោកប្រធានាធិបតី ដូណល ត្រាំ បានយល់ព្រមថាការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងទាមទារឲ្យធ្វើឡើងតាមដំណាក់កាលមួយជំហានម្តងៗ ហើយបានធ្វើសម្បទានដទៃមួយចំនួនទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្ររវាងលោកត្រាំ និងលោក គឹម ជុងអ៊ុន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកត្រាំ បានសម្តែងគោលបំណងរបស់លោកបញ្ឈប់សមយទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង ផ្តល់ការធានាសន្តិសុខដល់កូរ៉េខាងជើង និងលើកទណ្ឌកម្មទាំងអស់ប្រឆាំងកូរ៉េខាងជើង នៅពេលទំនាក់ទំនងកាន់តែល្អប្រសើរឡើង។

លោកត្រាំ បាននិយាយក្នុងសន្និសីទកាសែតនៅថ្ងៃអង្គារ៍ថាលោកនឹងលើកទណ្ឌកម្មទាំងអស់ប្រឆាំងកូរ៉េខាងជើង ប៉ុន្តែវាមិនមែនកើតឡើងឆាប់ៗនេះទេ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថាលោកត្រាំ និងលោកគឹម បានទទួលស្គាល់រួមគ្នាចំពោះប្រសិទ្ធភាពដែលវាមានសារៈសំខាន់គោរពតាមគោលការណ៍មួយជំហាន ម្តងៗ និងសកម្មភាពកើតឡើងក្នុងពេលជាមួយគ្នាក្នុងការសម្រេចបានសន្តិភាព ស្ថេរភាព និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ (WP)