លោកត្រាំព្រមានអំពីសោកនាដកម្មមនុស្សធម៌ធ្ងន់ធ្ងរបំផុត

លោកប្រធានាធិបតី ដូណល ត្រាំ បានព្រមានរដ្ឋាភិបាលស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ប្រឆាំងការវាយប្រហារទីតាំងរឹងមាំចុងក្រោយបំផុតរបស់ពួកឧទ្ទាមនៅខេត្តអ៊ីដលីប។

លោកត្រាំ បានព្រមានសោកនាដកម្មមនុស្សធម៌ធ្ងន់ធ្ងរបំផុត ដែលប្រជាពលរដ្ឋរាប់រយពាននាក់អាចត្រូវបានសម្លាប់។

កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងត្រៀមខ្លួនវាយលុកទ្រង់ទ្រាយធំលើទីតាំងរឹងមាំធំចុងក្រោយបំផុតនៅក្នុងប្រទេសស៊ីរី។

អង្គការ UN និយាយថាយុទ្ធនាការបែបនេះអាចមានផលវិបាកមហន្តរាយសម្រាប់ជនស៊ីវិលរាប់ពាន់នាក់។

ក្រសួងការបរទេសអាមេរិក ក៍បានព្រមាននៅថ្ងៃពុធនេះថាទីក្រុងវ៉ាស៊ីងតុននឹងឆ្លើយតបចំពោះការវាយប្រហារអាវុធគីមីដោយកងទ័ពស៊ីរី ឬ ក្រុមសម្ព័ន្ធមិត្តរបស់ស៊ីរី។

លោកស្រី នីគី ហាលី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ UN បាននិយាយថាបើកភ្នែកទាំងអស់មើលសកម្មភាពនានារបស់លោក អាសាដ រុស្ស៊ី និងអ៊ីរ៉ង់ នៅខេត្តអ៊ីដលីប។

ដោយពួកឧទ្ទាមត្រូវបានផ្តួលរំលំស្ទើរតែទូទាំងប្រទេសស៊ីរី ការវាយលុកនៅខេត្តខាងជើងអាចបង្ហាញថាជាការប្រយុទ្ធធំចុងក្រោយនៃសង្គ្រាមស៊ីវិលស៊ីរី។ (BBC)

, , ,