លោកត្រាំប្រកាសថាកូរ៉េខាងជើងលែងជាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរទៀតហើយ

លោកប្រធានាធិបតី ដូណល ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថារបបកូរ៉េខាងជើងលែងបង្កការគម្រាមកំហែងអាវុធនុយក្លេអ៊ែរតទៅទៀតហើយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក គឹម ជុងអ៊ុន ទោះបីជាកិច្ចប្រជុំកំពូលមិនបានបង្កើតភស្តុតាងបញ្ជាក់ថារបបកូរ៉េខាងជើងនឹងមិនបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនក៍ដោយ។

ក្នុងការនិយាយជាបន្តបន្ទាប់ លោកត្រាំបានទទួលកិត្តិយសនយោបាយសម្រាប់កិច្ចប្រជុំកំពូល ប៉ុន្តែបានប្រថុយបំផ្លាញយុទ្ធសាស្ត្រអាមេរិកនៅក្នុងតំបន់។

លោកត្រាំ បាននិយាយ នៅពេលលោកបានត្រឡប់មកដល់ទីក្រុងវ៉ាស៊ីងតុនវិញថា«គ្មានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងតទៅទៀតទេ»។

លោកត្រាំក៍បាននិយាយថាកិច្ចប្រជុំរបស់លោកជាមួយលោក គឹម មានប្រយោជន៍ និងបទពិសោធន៍វិជ្ជមានបំផុត ហើយថាកូរ៉េខាងជើងមានសក្តានុពលខ្លាំងណាស់សម្រាប់អនាគត។

លោកត្រាំក៍បាននិយាយទៀតថាកូរ៉េខាងជើងលែងជាបញ្ហាធំ និងគ្រោះថ្នាក់បំផុតសម្រាប់អាមេរិកទៀតទេ ដោយប្រាប់ជនជាតិអាមេរិក និងពិភពលោកទាំងមូលថាពួកគេអាចដេកលក់ស្រួលនៅយប់នេះ។

បន្ទាប់ពីវិលត្រឡប់មកកាន់សេតវិមាននៅព្រហស្បតិ៍ លោកត្រាំក៍បានការពារការសម្រេចចិត្តរបស់លោកបញ្ឈប់សមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង ដែលលោកបានហៅថាល្បែងសង្គ្រាម។ (CNN)