លោកត្រាំបញ្ជាឲ្យបង្កើតអង្គភាពកងទ័ពអវកាស

លោក ដូណល ត្រាំ បាននិយាយនៅថ្ងៃអង្គារ៍នេះថាលោកបានបញ្ជាឲ្យបង្កើតអង្គភាពកងទ័ពទី៦ផ្តោតលើអវកាស ដែលក្រុមអ្នករិៈគន់ បាននិយាយថាទង្វើនេះអាចប៉ះពាល់ដល់កងទ័ពអាកាស។

លោកត្រាំ បាននិយាយ មុនកិច្ចប្រជុំក្រុមប្រឹក្សាអវកាសជាតិរបស់លោកថា«វាមិនទាន់មានវត្តមានអាមេរិកនៅអវកាសគ្រប់គ្រាន់ទេ»។

លោកត្រាំ បានបញ្ជាក់ក្រោយមកទៀតថា«យើងនឹងមានកងទ័ពអាកាស ហើយយើងនឹងមានកងទ័ពអវកាស។ ផេ្សងគ្នា ប៉ុន្តែស្មើគ្នា។ វានឹងមានរឿងអ្វីកើតឡើង។»

អាមេរិក គឺជាសមាជិកនៃសន្ធិសញ្ញាក្រៅអវកាសឆ្នាំ១៩៦៧ ដែលរារាំងការដាក់តាំងអាវុធមហាប្រល័យនៅក្នុងអវកាស ហើយអនុញ្ញាតឲ្យប្រើព្រះច័ន្ទ និងភពអវកាសដទៃទៀតសម្រាប់គោលបំណងសន្តិភាព។

គំនិតនៃកងទ័ពអវកាសបានលើកឡើងពីមុន ដោយរដ្ឋបាលលោកត្រាំ និងរដ្ឋបាលមុនៗ ដោយក្រុមប្រឆាំង បាននិយាយថាវានឹងធ្វើឲ្យមន្ទីរបញ្ចកោណកាន់តែមានសមត្ថភាព។ (WP)