លោកត្រាំជំរុញឲ្យសមាជិកអង្គការណាតូបង្កើនចំណាយយោធា៤% នៃផលិតផលសរុបក្នុងស្រុក GDP

លោកប្រធានាធិបតី ដូណល ត្រាំ បានជំរុញឲ្យសម្ព័ន្ធមិត្តអង្គការណាតូបង្កើនចំណាយយោធា៤% នៃផលិតផលសរុបក្នុងស្រុកប្រចាំឆ្នាំ (GDP) ដែលកើនឡើងទ្វេដងនៃគោលដៅចំណាយបច្ចុប្បន្ន។

សេតវិមាន បានបញ្ជាក់ថាលោកត្រាំបានថ្លែងបែបនេះក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពយោធាលោកខាងលិចនៅទីក្រុងប្រូហ្សែល។

ក្នុងកិច្ចប្រជុំកំពូលនេះ លោកត្រាម បានធ្វើការរិៈគន់ប្រទេសអាល្លឺម៉ង់អំពីការចំណាយការពារជាតិរបស់ខ្លួន។

លោក ជេន ស្តូលថេនប៊ើក អគ្គលេខាធិការអង្គការណាតូ បាននិយាយថាការផ្តោតសំខាន់នឹងធ្វើឡើងលើគ្រប់សមាជិក ដើម្បីសម្រេចឲ្យបាននូវគោលដៅបច្ចុប្បន្នចំនួន២% នៃផលិតផលសរុបក្នុងស្រុក។

លោក ស្តូលថេនប៊ើក បានបដិសេធឆ្លើយសំណួរអំពីការថ្លែងរបស់លោកត្រាំ ប៉ុន្តែបាននិយាយថា«យើងគួរតែសម្រេចឲ្យបាននូវចំណាយយោធា២% ជាមុនសិន»។

អស់រយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីការបញ្ចប់សង្គ្រាមត្រជាក់ លោក ស្តូលថេនប៊ើក បាននិយាយថាបណ្តាប្រទេសអង្គការណាតូបានកាត់បន្ថយថវិកាការពារ ខណៈភាពតានតឹងធ្លាក់ចុះ ហើយឥឡូវ តម្រូវឲ្យបង្កើនចំណាយការពារជាតិចំពេលភាពតានតឹងកំពុងតែឡើងកម្តៅ។ (BBC)

,