លោកត្រាំគម្រាមយកពន្ធទំនិញនាំចូលចិនតម្លៃ២០០ពាន់លានដុល្លារបន្ថែមទៀត

លោកប្រធានាធិបតី ដូណល ត្រាំ បានបាញ់មួយគ្រាប់ទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មបន្តជាមួយចិននៅថ្ងៃពុធនេះ នៅពេលរដ្ឋបាលលោកត្រាំបានចេញផ្សាយបញ្ជីតម្លៃពន្ធទំនិញនាំចូលរបស់ចិនចំនួន២០០ពាន់លានដុល្លារចំពោះការយកពន្ធ១០%។

លោក រ៉ូប៊ើត ឡាយធីហ្ស័រ តំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា«នេះគឺជាការឆ្លើយតបដ៍សមរម្យក្រោមច្បាប់ ដើម្បីទទួលបានការលុបបំបាតើគោលនយោបាយពាណិជ្ជកម្មដ៍គ្រោះថ្នាក់របស់ចិន» ដោយបញ្ជាក់ថាគោលនយោបាយពាណិជ្ជកម្មចិនតំណាងឲ្យការគម្រាមកំហែងសន្តិសុខជាតិចំពោះសហរដ្ឋអាមេរិក។

ចិន​ ដែលបានបដិសេធការចោទប្រកាន់របស់អាមេរិកអំពីគោលនយោបាយពាណិជ្ជកម្មមិនយុត្តិធម៌ បានសងសឹកប្រឆាំងការយកពន្ធលើទំនិញនាំចូលរបស់អាមេរិក ហើយអាចត្រូវបានធ្វើបែបនេះម្តងទៀត។

បញ្ជីសំណើពន្ធ ដែលលោកត្រាំ បានបញ្ជាកាលពីខែមុនចាប់ផ្តើមពីម៉ាស៊ីនត្រជាក់ ដល់ទំនិញស្បែក។

សំណើពន្ធនេះមិនទាន់ចូលជាធរមានភ្លាមៗទេ ប៉ុន្តែនឹងបន្តដំណើរការពិនិត្យឡើងវិញក្នុងរយៈពេល២ខែ នៅពេលក្រុមមន្ត្រីពីប្រទេសទាំងពីរចរចារកដំណោះស្រាយចំពោះជម្លោះពាណិជ្ជកម្មរបស់ខ្លួន។ (USA TODAY)

,