លោកត្រាំគម្រាមយកពន្ធគយបន្ថែមចំនួន២០០ពាន់លានដុល្លារអាមេរិកលើទំនិញចិន

លោក ដូណល ត្រាំ បានគម្រាមយកពន្ធគយ១០លើទំនិញចិនតម្លៃ២០០ពាន់លានដុល្លារអាមេរិកក្នុងជម្លោះពាណិជ្ជកម្មសងសឹកជាមួយទីក្រុងប៉េកាំង។

លោកត្រាំ បាននិយាយថាលោកបានស្នើក្រុមទីប្រឹក្សាពាណិជ្ជកម្មបញ្ជាក់ផលិតផលចិនបន្ថែមលើការដាក់ពន្ធគយថ្មី។

កាលពីសប្តាហ៍មុន លោកត្រាំ បានប្រកាសថាអាមេរិកនឹងយកពន្ធគយ២៥% លើទំនិញចិនតម្លៃ៥០ពាន់លានដុល្លារអាមេរិក។

ទីក្រុងប៉េកាំងនិយាយថាខ្លួននឹងប៉ះពាល់ទំនិញអាមេរិកចំនួន៦៥៩មុខតម្លៃ៥០ពាន់លានដុល្លារអាមេរិកដោយការយកពន្ធគយប្រហាក់ប្រហែលគ្នា។

លោកត្រាំ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ៍នេះដោយនិយាយថាពន្ធគយទាំងនេះនឹងចូលជាធរមាន បើចិនមិនផ្លាស់ប្តូរការអនុវត្តរបស់ខ្លួន។ (BBC)

 

,