លក្ខណៈពិសេសរបស់មីស៊ីលនុយក្លេអ៊ែរ Burevestnik

ក្រសួងការពារជាតិរុស្ស៊ី និយាយថាអាវុធមីស៊ីលនុយក្លេអ៊ែរ Burevestnik នេះ ដែលបានដើរដោយម៉ាស៊ីននុយក្លេអ៊ែរធុនតូច និងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងគ្មានការកំណត់រយៈចម្ងាយទេ ហើយអាចបុកទម្លុះប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធការពារមីស៊ីលទំនើប និងមានស្រាប់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថាការសាកល្បងបាញ់បង្ហោះអាវុធមីស៊ីលនេះ ត្រូវបានគ្រោងធ្វើឡើងឆាប់ៗនេះ ហើយប្រព័ន្ធបាញ់អាវុធមីស៊ីលថ្មីនេះកំពុងត្រូវបានរៀបចំប្លង់ នៅពេលដំណើរការផលិត និងផ្គុំ កំពុងត្រូវបានធ្វើឲ្យប្រសើរឡើង។ (CNN)