រូបភាពផ្កាយរណប បង្ហាញថាកូរ៉េខាងជើងធ្វើឲ្យកន្លែងស្រាវជ្រាវអាវុធនុយក្លេអ៊ែរប្រសើរឡើង

រូបភាពផ្កាយរណបកាលពីសប្តាហ៍មុន បង្ហាញថាកូរ៉េខាងជើងកំពុងធ្វើឲ្យប្រសើរឡើងជាច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងស្រាវជ្រាវអាវុធនុយក្លេអ៊ែរ។

រូបភាពផ្កាយរណប ដែលទទួលបានពីការផ្សាយវិភាគកូរ៉េខាងជើងដោយសារព័ត៌មាន 38 North កើតឡើងខែប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលបានអំពាវនាវឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

រូបភាពផ្កាយរណប ចង្អុលបង្ហាញថាកូរ៉េខាងជើងកំពុងធ្វើឲ្យរីកចម្រើនយ៉ាងឆាប់រហ័យលើការកែប្រែឲ្យសមរម្យជាច្រើន ដល់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រអាវុធនុយក្លេអ៊ែរយ៉ង់ប៊ីយ៉ុន។

របាយការណ៍ បាននិយាយថាការធ្វើឲ្យប្រសើរឡើងមានបំណង់បង្ហូរទឹកត្រជាក់ថ្មី អគារថ្មីៗជាច្រើន សំណង់ស្តុកទឹកត្រជាក់ និងមន្ទីរពិសោធន៍វិទ្យុសកម្មគីមីសកម្ម។ វាមិនទាន់ច្បាស់ទេថាតើរ៉េអាក់ទ័រនៅតែប្រតិបត្តិការ។

កិច្ចព្រមព្រៀងរវាងលោកត្រាំ និងលោកគឹម បានចុះហត្ថលេខានៅកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រក្នុងប្រទេសសឹង្ហបូរីកាលពីដើមខែមិថុនា តម្រូវឲ្យអាមេរិកធានាសន្តិសុខដល់កូរ៉េខាងជើង ជាថ្នូរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ក្រុមអ្នករិៈគន់ បាននិយាយថាកិច្ចព្រមព្រៀងមិនច្បាស់លាស់ទេ ហើយបានផ្តល់ឲ្យកូរ៉េខាងជើងយ៉ាងច្រើន ដោយគ្មានធានាអ្វីសោះចំពោះអាមេរិក។ (The Hill)