រូបភាពផ្កាយរណបថ្មីបង្ហាញការកសាងមូលដ្ឋានយោធានៅតំបន់យុទ្ធសាស្ត្រប៉ាលទិករបស់រុស្ស៊ី

រូបភាពផ្កាយរណបថ្មីបង្ហាញថារុស្ស៊ីទំនងធ្វើឲ្យការមូលដ្ឋានយោធា៤កន្លែងរបស់ខ្លួនប្រសើរឡើងនៅរដ្ឋកាលីនីនក្រាដ ដែលជាទីតាំងប៉ុស្តិ៍ជួរមុខយុទ្ធសាស្ត្ររបស់រុស្ស៊ីជាប់ព្រំដែនជាមួយបណ្តារដ្ឋសមាជិកអង្គការណាតូ។

កាលីនីនក្រាដ គឺជាទឹកដីរុស្ស៊ី ដែលត្រូវបានតភ្ជាប់រវាងប្រទេសប៉ូឡូញ និងបណ្តារដ្ឋតំបន់ប៉ាលទិក ប៉ុន្តែមិនបានជាប់ពីប្រទេសរុស្ស៊ីទាំងមូលទេ គឺជាចំណុចប្រសព្វគ្នាក្នុងភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច។

នៅដើមឆ្នាំនេះ រូបភាពផ្កាយរណបបានបង្ហាញថារុស្ស៊ីបានធ្វើទំនើបកម្មរូងក្រោមដីដាក់អាវុធនុយក្លេអ៊ែរនៅកាលីនីនក្រាដ។ ឥឡូវនេះ រូបភាពផ្កាយរណប បញ្ជាក់ថាការធ្វើទំនើបកម្មដ៍ធំកំពុងដំណើរការនៅក្នុងទីតាំងយ៉ាងតិច៤កន្លែងទូទាំងតំបន់កាលីនីនក្រាដ។

ក្រុមអ្នកវិភាគបានចាត់ទុកថាទីតាំងដាក់អាវុធនុយក្លេអ៊ែរនៅកាលីនីនក្រាដ។ រូបភាពនៅចន្លោះថ្ងៃទី១៩ ខែកក្កដា និងថ្ងៃទី១ ខែតុលា ចង្អុលបង្ហាញការកសាងរូងក្រោមដីក្រោមការធ្វើឡើងវិញ ដែលទំនងជាបិទបាំងសកម្មភាពក្រោមដី។

រូបភាពផ្កាយរណបបង្ហាញរូងក្រោមដីថ្មីចំនួន៤០កំពុងសាងសង់ បង្កើនសមត្ថភាពនៅតំបន់រក្សាទុកគ្រឿងសព្វាវុធយោធាក្បែរព្រីម៉ូស ដែលជាកំពង់ផែធំទី២របស់រុស្ស៊ីនៅសមុទ្រប៉ាលទិក។ រូងក្រោមដីថ្មីទាំងនេះឡោមព័ទ្ធរូងក្រោមដីចាស់តូចៗនៅចំកណ្តាលទីតាំង។

រូបភាពផ្កាយរណបទំនងជាបង្ហាញការធ្វើឲ្យប្រសើរដល់មូលដ្ឋានទ័ពអាកាសឆាឡូវ រួមមានផ្លូវរថភ្លើងថ្មី និងការតម្លើងប្រព័ន្ធឧបករណ៍លើដី ដែលនឹងអនុញ្ញាតឲ្យយន្តហោះចុះក្នុងអាកាសធាតុគ្មានមេត្តា។

រូបភាពផ្កាយរណប​បង្ហាញការធ្វើឲ្យប្រសើរក្នុងមូលដ្ឋានឆ័រនីយ៉ាខូវ ដែលជាមូលដ្ឋាន កងពលតូចមីស៊ីលរបស់កងទ័ពរុស្ស៊ី។ ក្នុងខែកុម្ភះ មូលដ្ឋាននេះទទួលបានមីស៊ីលនុយក្លេអ៊ែរ Iskander ជំរុញមន្ត្រីការពារជាតិអាមេរិកមានការព្រួយបារម្ភអំពីយោធូនីយកម្មរុស្ស៊ីនៅតំបន់ប៉ាលទិក។ (CNN)

,