រុស្ស៊ី និងឥណ្ឌាធ្វើការចរចាអំពីយន្តហោះប្រយុទ្ធជំនាន់ទី៥

លោក យូរី ស្លីយូសា ប្រធានក្រុមហ៊ុនយន្តហោះរួមរុស្ស៊ី UAC បាននិយាយនៅថ្ងៃអាទិត្យថារុស្ស៊ី និងឥណ្ឌា​កំពុងបន្តពិភាក្សាអំពីគម្រោងយន្តហោះប្រយុទ្ធជំនាន់ទី៥ ទោះបីជារបាយការណ៍សារព័ត៌មានស្តីពីការដកខ្លួនរបស់ឥណ្ឌាក៍ដោយ។

លោក ស្លីយូសា បានបញ្ជាក់ថា«យើងបន្តចរចាជាមួយឥណ្ឌាអំពីការអភិវឌ្ឍយន្តហោះប្រយុទ្ធជំនាន់ទី៥រួមគ្នា។ យើងត្រៀមខ្លួនផ្ទេរបច្ចេកវិទ្យាឲ្យឥណ្ឌា។»

នៅខែមេសា លោក វីកទ័រ ក្លាដូវ នាយកក្រុមហ៊ុនរុស្ស៊ី Rostec បានប្រាប់ Sputnik ថាទីក្រុងម៉ូស្គូមិនបានទទួលលិខិតពីឥណ្ឌាអំពីការដកខ្លួនរបស់ទីក្រុងញ៉ូដែលីពីគម្រោងយន្តហោះប្រយុទ្ធជំនាន់ទី៥នេះទេ។

លោក ស្លីយូសា បានបន្ថែមថាគម្រោងនេះបញ្ជាក់ថាឥណ្ឌានឹងមិនមែនទទួលបានតែយន្តហោះប្រយុទ្ធជំនាន់ថ្មីទេ ថែមទាំងមានអាជ្ញាប័ណ្ណផលិតទៀតផង។

ក្រោមគម្រោងយន្តហោះប្រយុទ្ធជំនាន់ទី៥រុស្ស៊ី-ឥណ្ឌានេះ ភាគីទាំងពីនឹងវិនិយោគ៤០០០លានដុល្លារអាមេរិកក្នុងភាគីនីមួយៗតាមដំណាក់កាលអភិវឌ្ឍន៍ នៅពេលតម្លៃសរុបផលិតយន្តហោះប្រយុទ្ធចំនួន១២៧គ្រឿង មាន២៥០០០លានដុល្លារអាមេរិក។ ក្នុងគម្រោងនេះ ភាគីរុស្ស៊ីតំណាងដោយក្រុមហ៊ុនផលិតយន្តហោះ Sukhoi ហើយភាគីឥណ្ឌាតំណាងដោយក្រុមហ៊ុន Hindustan Aeronautics។ កិច្ចព្រមព្រៀងស្តីពីយន្តហោះប្រយុទ្ធជំនាន់ទី៥ ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៧។ កិច្ចព្រមព្រៀងចុងក្រោយដែលនឹងមានលក្ខខណ្ឌហិរញ្ញវត្ថុរបស់គម្រោង ត្រូវបានចុះហត្ថលេខា។ (Sputnik)

,