រុស្ស៊ី និងចិនបដិសេធការដាក់ទណ្ឌកម្មអ៊ីរ៉ង់របស់លោក ដូណល ត្រាំ ខណៈជម្លោះផ្ទុះឡើង

ការដាក់ទណ្ឌកម្មជាថ្មីរបស់លោកប្រធានាធិបតី ដូណល ត្រាំ ប្រឆាំងអ៊ីរ៉ង់ ត្រូវបានថ្កោលទោសដោយប្រទេសចិន និងរុស្ស៊ី ដែលបានបដិសេធការគម្រាមរបស់លោកត្រាំ ទប់ស្កាត់ការធ្វើពាណិជ្ជកម្មគ្រប់មុខជំនួញជាមួយអ៊ីរ៉ង់ មិនឲ្យចូលទីផ្សារអាមេរិក។

ចិនបានបញ្ជាក់បំណងរបស់ខ្លួនបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ទោះបីជាការព្រមានពីលោកប្រធានាធិបតី ដូណល ត្រាំ ក៍ដោយ នៅពេលចិនពឹងពាក់ទាំងស្រុងលើប្រេងអ៊ីរ៉ង់។

ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃពុធថាចិនប្រឆាំងដាច់ខាតសកម្មភាពឯកតោភាគី និងយុត្តាធិការអាវុធរយៈពេលយូរ។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរបស់ចិនជាមួយអ៊ីរ៉ង់ បើកចំហ តម្លាភាព ហេតុផល ត្រឹមត្រូវ និងស្របច្បាប់ មិនមែនរំលោភសេចក្តីសម្រេចណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ។ សិទ្ធិស្របច្បាប់របស់ចិន នឹងត្រូវបានការពារ។

 

ចិននាំចូលប្រេងអ៊ីរ៉ង់ចំនួន៦៥០០០០ធុងជារៀងរាល់ថ្ងៃ ហើយបានដើរតួនាទីស្នូលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៅប្រទេសមជ្ឈឹមបូព៌ា។

រុស្ស៊ីក៍បានហៅការដាក់ទណ្ឌកម្មអាមេរិកថាជាការខកចិត្តយ៉ាងខ្លាំង ហើយបានបញ្ជាក់ការប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ២០១៥។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយថានេះគឺជាឧទាហរណ៍នៃការរំលោភសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ២២៣១ជាបន្តរបស់ទីក្រុងវ៉ាស៊ីងតុន ហើយសង្កត់ធ្ងន់លើច្បាប់អន្តរជាតិ។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា«យើងបដិសេធការដាក់ទណ្ឌកម្មឯកតោភាគីណាមួយមិនស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងករណីដែលការដាក់ទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់នេះ។ (Express)

, , ,