រុស្ស៊ីសន្យាការពារស៊ីរីដោយមីស៊ីល ខណៈសំដៅបង្កើនសម្ព័ន្ធមិត្ត

ស៊ីរីបានប្រកាសការទទួលយកមីស៊ីលថ្មីទំនើបពីរុស្ស៊ីថាជាមធ្យោបាយថ្មីមួយមិនត្រឹមតែការពារស៊ីរីប៉ុណ្ណោះទេ ថែមទាំងមជ្ឈឹមបូព៌ាទាំងមូល នៅពេលលោក អាសាដ សំដៅបង្កើនសម្ព័ន្ធមិត្តតំបន់របស់លោក។

លោក វ៉ាលីដ អាល់ មួលឹម រដ្ឋមន្ត្រីការបរទេសស៊ីរី និងលោក អ៊ីប្រាហ៊ីម អាល់ ចាហ្វារី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ បាននិយាយព្រមគ្នាលើកសរសើរជ័យជម្នះរបស់ប្រទេសផងខ្លួនលើពួកភេរវករ ISIS។

លោក អាល់ មួលឹម បាននិយាយថាការកម្ចាត់ពួក ISIS នឹងផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ជាង៧ឆ្នាំកន្លងមកនេះ ស៊ីរីបានប្រឈមការប្រយុទ្ធជាមួយពួកភេរវករ ISIS ប៉ុណ្ណោះទេ ថែមទាំងការវាយប្រហារតាមអាកាសពីយន្តហោះចម្បាំងអ៊ីស្រាអែលផង។

រុស្ស៊ីបានសង្ឃឹមរក្សាតុល្យភាពរវាងស៊ីរី និងអ៊ីស្រាអែល ប៉ុន្តែនៅឆ្នាំនេះ យន្តហោះស៊ើបការណ៍ II-20 រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះស៊ីរីក្នុងអំឡុងការវាយប្រហារតាមអាកាសអ៊ីស្រាអែលនៅស៊ីរី។ (Express)

, , ,