រុស្ស៊ីរៀបផែនការល្បែងសង្គ្រាមដ៍ធំបំផុតតាំងពីការបញ្ចប់សហភាពសូវៀត

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទថារុស្ស៊ីនឹងធ្វើសមយុទ្ធសង្គ្រាមដ៍ធំបំផុតរបស់ខ្លួន ចាប់តាំងពីការដួលរលំសហភាពសូវៀត នៅខែកញ្ញាខាងមុខនេះ។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរុស្ស៊ី និងចិន កងទ័ពរាប់ពាន់នាក់ពីប្រទេសចិន និងម៉ុងហ្គោលី ត្រូវបានគ្រោងចូលរួមនៅក្នុងសមយុទ្ធនៅស៊ីប៊ើរី (Vostok 2018)។

លោកឧត្តមសេនីយ ហ្ស៊ឺជី ហ្ស៊ូហ្គូ អគ្គមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាល្បែងសង្គ្រាមនេះនឹងមានទ្រង់ទ្រាយមិនធ្លាប់មានពីមុនមកទាំងទឹកដី និងចំនួនកងទ័ពចូលរួម។

លោក ហ្ស៊ូហ្គូ បាននិយាយថាវានឹងមានព្រឹត្តិការណ៍ដ៍ធំបំផុតចាប់តាំងពីសមយុទ្ធ Zapad-81 ដែលមានកងទ័ពជាង១៥០០០០នាក់។

សមយុទ្ធនេះបានឃើញថាសហភាពសូវៀតសាកល្បងអាវុធថ្មី រួមមានមីស៊ីលរយៈចម្ងាយមធ្យម។ វីដេអូពីសមយុទ្ធ Zapad-81 បង្ហាញរថក្រោះ និងកាំភ្លើងធំយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងយន្តហោះប្រយុទ្ធធ្វើការក្លែងវាយប្រហារ។ (CNN)

, ,