រុស្ស៊ីព្រមានណ័រវ៉េសអំពីផលវិបាក បន្ទាប់ពីណ័រវ៉េសអញ្ចើញកងម៉ារិនអាមេរិកកាន់តែច្រើនចូលមកក្នុងប្រទេស

រុស្ស៊ីបានសន្យាសងសឹក បើប្រទេសណ័រវ៉េសអញ្ចើញកងម៉ារិនអាមេរិកចំនួនច្រើនជាងទ្វេដងមកស្នាក់នៅក្នុងប្រទេស។

ក្នុងសេចក្តីថ្លែងការណ៍តាមទំព័រហ្វេសប៊ុក ស្ថានទូតរុស្ស៊ី បាននិយាយថាខ្លួនបានធ្វើឲ្យប្រទេសណ័រវ៉េសមិនអាចទស្សទាយបាន នៅពេលព្រមានថាខ្លួនអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង បង្កើតការប្រឡងប្រណាំងគ្រឿងសព្វាវុធ និងធ្វើឲ្យអស្ថេរភាពនៅតំបន់អឺរ៉ុបខាងជើង។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា«យើងមើលឃើញរឿងនេះថាជាសត្រូវ ហើយវានឹងមានផលវិបាក»។

ការឆ្លើយតបនេះ បានកើតឡើង បន្ទាប់ពីទីក្រុងអូស្លូ បានប្រកាសនៅដើមសប្តាហ៍នេះថាខ្លួននឹងសុំឲ្យអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ បញ្ជូនកងម៉ារិនចំនួន៧០០នាក់ មកហ្វឹកហាត់នៅក្នុងប្រទេសណ័រវ៉េសចាប់ពីឆ្នាំ២០១៩។ មានកងម៉ារិនអាមេរិកប្រមាណ៣៣០នាក់នៅក្នុងប្រទេសណ័រវ៉េសបច្ចុប្បន្ន។

ណ័រវ៉េស បាននិយាយថាកងទ័ពបន្ថែមនេះនឹងបោះទីតាំងនៅជាប់ព្រំដែនរុស្ស៊ី។

ទីក្រុងអូស្លូ បានបង្កើនការព្រួយបារម្ភអំពីរុស្ស៊ី បន្ទាប់ពីការកាន់កាប់តំបន់គ្រឹមៀរបស់ទីក្រុងម៉ូស្គូពីប្រទេសអ៊ុយក្រែននៅឆ្នាំ២០១៤។

ទោះបីជាយ៉ាងនេះ ណ័រវ៉េស បាននិយាយខ្លួនមិនបានពិចារណាថាជាការគម្រាមកំហែងដោយផ្ទាល់ ដល់ប្រទេសធំជិតខាងរបស់ខ្លួនទេ។ (Independent)

,