រុស្ស៊ីពិចារណាដកកងកម្លាំងអ៊ីរ៉ង់ចេញពីព្រំដែនអ៊ីស្រាអែល-ស៊ីរី

រុស្ស៊ីភ័យខ្លាចការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី នឹងបំផ្លាញរបបគ្រប់គ្រងរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ អ៊ីស្រាអែល ជឿថាទីក្រុងម៉ូស្គូអាចយល់ព្រមដកកងទ័ពអ៊ីរ៉ង់ចម្ងាយ៦០គីឡូម៉ែត្រចេញពីព្រំដែនអ៊ីស្រាអែល។

ក្រុមមន្ត្រីអ៊ីស្រាអែល និយាយថាក្រុមមេដឹកនាំនយោបាយ និងយោធា ជឿថារុស្ស៊ីកំពុងសម្រេចចិត្តពិភាក្សាការដកថយកងកម្លាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តជីវពលស៊ីអ៊ិតចេញពីព្រំដែនអ៊ីស្រាអែល-ស៊ីរី។

ការផ្លាស់ប្តូរជំហររបស់រុស្ស៊ីបានធ្វើឲ្យកាន់តែច្បាស់ តាំងពីការប៉ះទង្គិចយោធាជាមួយអ៊ីរ៉ង់នៅស៊ីរីកាលពីថ្ងៃទី១០ ខែឧសភា ហើយទីក្រុងម៉ូស្គូ បារម្ភថាទង្វើអ៊ីស្រាអែលគម្រាមកំហែងស្ថេរភាពនៃរបបរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។

រុស្ស៊ីបានខំប្រឹងប្រែងជាថ្មី ដើម្បីព្យាយាមនាំយកអាមេរិកឲ្យចូលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង ដែលនឹងធ្វើឲ្យស៊ីរីមានស្ថេរភាព។ រុស្ស៊ីអាចសម្រេចចិត្តដកកងទ័ពអ៊ីរ៉ង់ចេញពីព្រំដែនសឲអ៊ីស្រាអែល។ (Haaretz)

, , ,