រុស្ស៊ីបានលួចធ្វើការសាកល្បងមីស៊ីលបាញ់ពីដី ទៅអាកាសឆ្ងាយបំផុតរបស់ពិភពលោក

ប្រភពព័ត៌មានសម្ងាត់អាមេរិក បាននិយាយថារុស្ស៊ីបានធ្វើការសាកល្បងមីស៊ីលបាញ់ពីដី ទៅអាកាសដ៍វែងបំផុតរបស់ពិភពលោកដោយស្ងៀមស្ងាត់។

ប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់ CNBC ថាប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាស S-500 បានវាយប្រហារគោលដៅចម្ងាយ២៩៩ម៉ាយដោយជោគជ័យ ដែលអាមេរិកបានវាយតម្លៃ មានចម្ងាយជាង៥០ម៉ាយពីការសាកល្បងទៅទៀត។

រុស្ស៊ី បញ្ជាក់ថាប្រព័ន្ធមីស៊ីលតាំងលើដីមានសមត្ថភាពបាញ់ស្កាត់ស្ទាក់មីស៊ីលល្បឿនលឿនជាងសម្លេង ដ្រូន និងយន្តហោះ ព្រមទាំងយន្តហោះចម្បាំងបំបាំងកាយល្បឿនលឿន ដូចជាយន្តហោះប្រយុទ្ធ F-22 និង F-35.។ ប្រព័ន្ធមីស៊ីល S-500 នឹងពង្រីកសមត្ថភាពរបស់វិមានក្រឹមឡាំងធ្វើការវាយប្រហារគោលដៅច្រើនជាមួយការវាយប្រហារជាក់ច្បាស់។

រុស្ស៊ី ក៍បានបញ្ជាក់ថាប្រព័ន្ធ S-500 នេះ មានសមត្ថភាពចម្ងាយបំផ្លាញគោលដៅដោយហោះហើរនៅរយៈចម្ងាយក្បែរអវកាស ឬ ចម្ងាយ៦២ម៉ាយនៅពីលើផ្ទៃរាបរបស់ផែនដី។ (CNBC)