រុស្ស៊ីបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងសមយុទ្ធទ្រង់ទ្រាយធំ

កងទ័ពរុស្ស៊ីបានបាញ់សាកល្បងសមាសភាពនៃអាវុធនុយក្លេអ៊ែរជាច្រើនរបស់ខ្លួន រួមមានមីស៊ីលនុយក្លេអ៊ែរបាញ់ពីដី នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ និងយន្តហោះយុទ្ធសាស្ត្រជាមួយគ្រាប់បែកនុយក្លេអ៊ែរ ដែលមានបំណងសម្រាប់ការសងសឹកប្រឆាំងការវាយប្រហាររបស់សត្រូវ។

សមាសភាពចំនួន៣នៃការប្រជុំអាវុធនុយក្លេអ៊ែររុស្ស៊ីទាំង៣ ត្រូវបានធ្វើឡើងនៅក្នុងសមយុទ្ធនៅថ្ងៃព្រហស្បតិ៍។

ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយរូបភាពនៃសមយុទ្ធ ដែលបង្ហាញការបាញ់មីស៊ីលរបស់កងនាវា និងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក Tu-95MS, Tu-22M3 និង Tu-160 បំពាក់មីស៊ីល។

ការបាញ់សាកល្បងទាំងនេះត្រូវបានធ្វើឡើងដោយនាវារបស់កងនាវាតំបនខាងជើង និងប៉ាស៊ីហ្វីក ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កងទ័ពអាកាសរុស្ស៊ី។

ការបាញ់សាកល្បងនេះត្រូវបានរកឃើញជាបំណងដោយគ្រឿងសព្វាវុធលើដី និងអវកាសនៃប្រព័ន្ធព្រមានឲ្យដឹងជាមុនអំពីការវាយប្រហារមីស៊ីល។

មីស៊ីលប៉ាលីស្ទិក និងគ្រូសបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានវាយប្រហារបណ្តាគោលដៅកំណត់ទុកជាមុននៅរយៈចម្ងាយផេ្សងៗគ្នាចំនួន៤ទីតាំងនៅតំបន់ខុសៗគ្នានៅរុស្ស៊ី និងកាហ្សាស្ថាន។ (RT)