រុស្ស៊ីបង្អួតអាវុធល្បឿនលឿនជាងសម្លេង «មិនចេះចាញ់»

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បានសាទរមីស៊ីលថ្មីក្នុងអាវុធយោធារបស់រុស្ស៊ី ប៉ុន្តែបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងការសងសឹកទៅនឹងការវាយប្រហារមីស៊ីលមកលើរុស្ស៊ី។

លោក ពូទិន បានសម្តែងជំនឿថារុស្ស៊ីអាចប្រឆាំងការគាសឲបសង្កត់របស់លោកខាងលិច ហើយបានសម្តែងសេចក្តីសង្ឃឹមថាលោកប្រធានាធិបតីអាមេរិក ដូណល ត្រាំ នឹងធ្វើការជួសជុលទំនាក់ទំនងប្រេះស្រ៊ាំជាមួយរុស្ស៊ី។

និយាយនៅវេទិកាគោលនយោបាយអន្តរជាតិក្នុងទីក្រុងសូឈី លោក ពូទិន បានកត់ចំណាំថាទ្រឹស្តីយោធារបស់រុស្ស៊ីមិននឹកការវាយប្រហារអាវុធនុយក្លេអ៊ែរសម្រាប់ការពារទុកជាមុន។ លោក ពូទិន បាននិយាយថាទីក្រុងម៉ូស្គូនឹងប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន បើប្រព័ន្ធព្រមានទុកជាមុនបានកំណត់មីស៊ីលហោះសំដៅមករកប្រទេសរុស្ស៊ី។ (ABC)