រុស្ស៊ីបង្ហាញយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារល្បឿនលឿនជាងសម្លេង ខណៈភាពតានតឹងអង់គ្លេសជាមួយរ៉ូកែតរបស់លោក ពូទិន

រុស្ស៊ីបានបង្ហាញគំរូដើមនៃយន្តហោះប្រយុទ្ធបំពាក់អាវុធនុយក្លេអ៊ែរថ្មីរបស់ខ្លួន នៅពេលការប្រឡងប្រណាំងសម្រាប់យន្តហោះវាយប្រហារបច្ចេកវិទ្យាខ្ពស់ជំនាន់ក្រោយ កើនឡើងយ៉ាងខ្លាំង។

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-22M3M ត្រូវបានគម្រោងបំផ្លាញទីតាំងនៅលើដី និងសមុទ្រជាមួយមីស៊ីលល្បឿនលឿនជាងសម្លេង និងគ្រាប់បែកតាមពេលវេលា និងអាកាសធាតុណាមួយ ព្រមទាំងអាចធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីយោធាវិមានក្រឹមឡាំង បាននិយាយថាយន្តហោះប្រយុទ្ធនេះនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២១។

យន្តហោះប្រយុទ្ធល្បឿនលឿនជាងសម្លេងនេះ ដែលបានបំពាក់មីស៊ីលជំនាន់ថ្មីដ៍ប្រល័យ គឺជាទំនើបកម្មស៊ីជម្រៅនៃយន្តហោះ Tu-22M3 ដែលត្រូវបានប្រើទម្លាក់គ្រាប់លើពួកឧទ្ទាមនៅស៊ីរី។

យន្តហោះនេះអាចធ្វើដំណើរបានដល់៨ដងយ៉ាងជាក់លាក់ ហើយនឹងវាយប្រហារមីស៊ីលបានដល់ទៅ១០ដងកាន់តែជាក់លាក់ និងអាចហោះហើរបានកម្ពស់១៤ម៉ាយ។

លោក វីកទ័រ ប៊ុនដារ៉េវ ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃសភាជាន់ខ្ពស់រុស្ស៊ី បាននិយាយថាឧបករណ៍អគ្គិសនីវិទ្យុ កំពុងត្រូវបានធ្វើទំនើបកម្ម។

លោក ប៊ុនដារ៉េវ បានបញ្ជាក់ថា«រឿងសំខាន់បំផុត គឺថាយន្តហោះទាំងអស់ត្រូវបានបំពាក់សម្រាប់ធ្វើទំនើបកម្មមីស៊ីលល្បឿនលឿនជាងសម្លេងទម្ងាន់ Kh-32។ (Express)

,