រុស្ស៊ីបង្កើតប្រព័ន្ធធ្វើសង្គ្រាមអគ្គិសនី បន្ទាប់ពីសិក្សាមីស៊ីលអាមេរិក

លោក វ្លាឌីមៀ មីខីវ ទីប្រឹក្សាអគ្គនាយករងក្រុមហ៊ុនរុស្ស៊ី KRET បានប្រាប់ Sputnik ថាប្រព័ន្ធធ្វើសង្គ្រាមអគ្គិសនីរុស្ស៊ីថ្មី នឹងត្រូវបានអភិវឌ្ឍន៍ក្នុងរយៈពេល៣ឆ្នាំលើមូលដ្ឋានទិន្នន័យ ទទួលបានក្នុងអំឡុងសិក្សាមីស៊ីលអាមេរិក Tomahawk ដែលត្រូវបាននាំយកពីស៊ីរី មករុស្ស៊ី។

កងទ័ពស៊ីរីបានរកឃើញមីស៊ីល Tomahawk មិនទាន់ផ្ទុះចំនួន២គ្រាប់ បន្ទាប់ពីការវាយប្រហារមីស៊ីលយ៉ាងធំសម្បើមលើស៊ីរី ដោយអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃទី១៤ ខែមេសា ហើយបានប្រគល់គ្រាប់មីស៊ីលទាំងនេះ ទៅឲ្យរុស្ស៊ី។

លោក មីខីវ បានបញ្ជាក់ថា«លើមូលដ្ឋាននៃបទពិសោធន៍នេះ [ការវាយប្រហារមីស៊ីលដោយសម្ព័ន្ធមិត្តលោកខាងលិចនៅស៊ីរី] ភារកិចកចបច្ចេកទេសសម្រាប់កាងារថ្មី កំពុងត្រូវបានរៀបចំឥឡូវនេះ។ មីស៊ីលទាំងនេះនឹងពិចារណាព័ត៌មានទាំងអស់ ដើម្បីជួយយើងកសាងគំរូដើមនៃប្រព័ន្ធធ្វើសង្គ្រាមអគ្គិសនីថ្មី។» (Sputnik)

,